ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនឆ្នាំ២០២៤ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ខែកុម្ភៈ
2024-02-27 15:49:23cri
Share with:

ក្នុងឱកាសមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសឆ្នាំ២០២៤ជិតបើកធ្វើ មជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិននៅក្រុងប៉េកាំងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ខែកុម្ភៈ។

កិច្ចប្រជុំលើកទី២នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤និងកិច្ចប្រជុំលើកទី២នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងបើកសម្ពោធដោយឡែកពីគ្នានៅថ្ងៃទី៥ខែមីនានិងថ្ងៃទី៤ខែមីនានៅក្រុងប៉េកាំង។   បច្ចុប្បន្ននេះបានមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួនជាង៣០០០នាក់បានចុះឈ្មោះយកបទសម្ភាសមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន  ចំនួនអ្នកសារព័ត៌មានចុះឈ្មោះបានកើនឡើងយ៉ាងលេចធ្លោបើប្រៀបធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ មជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតសភាទាំងពីរប្រទេសចិនប្រកាន់ខ្ជាប់ស្មារតីបើកទូលាយនិងតម្លាភាព ដើម្បីផ្តល់សេវាកម្មព័ត៌មានចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស