ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Sukanto Tanoto ប្រធានក្រុមហ៊ុន RGE (Royal Golden Eagle)
2024-02-27 11:22:01cri
Share with:

រសៀលថ្ងៃទី២៦  ខែកុម្ភៈ  លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជាឧបនាយករដ្ឋមន្ត្រីចិនជួបជាមួយ ក្រុមដែលដឹកនាំដោយលោក Sukanto Tanoto ប្រធានក្រុមហ៊ុន RGE (Royal Golden Eagle) Groupនៅវិមានសភាប្រជាជនក្រុងប៉េកាំង  ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន  ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយ  និងការអភិវឌ្ឍនៃពាណិជ្ជករបរទេសនៅក្នុងប្រទេសចិនជាដើម។

ក្នុងកិច្ចជំនួប លោក He Lifeng បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងពន្លឿនស្តារឡើងវិញ ហើយនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីកំពុងពន្លឿនបង្កើតឡើង  ដែលបានបង្កើតកាលានុវត្តភាពកាន់តែច្រើនសម្រាប់ក្រុមហ៊ុនទុនបរទេសដែលវិនិយោគនិងអភិវឌ្ឍន៍នៅប្រទេសចិន ប្រទេសចិននឹងបន្តកសាងបរិយាកាសអាជីវកម្មប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម និងផ្តល់សេវាកម្មកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគបរទេសដែលវិនិយោគនៅក្នុងប្រទេសចិន។

លោក Sukanto Tanoto បានសម្តែងមានសុទិដ្ឋិនិយមយ៉ាងម៉ឺងម៉ាត់ចំពោះទីផ្សារចិន និងអនាគតអភិវឌ្ឍន៍របស់ប្រទេសចិន ហើយនឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស