ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំសិក្សាពិសេសលើកទី៦នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-02-27 15:39:24cri
Share with:

 

នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកកិច្ចប្រជុំសិក្សាពិសេសលើកទី៦ ក្រោមប្រធានបទ ការបង្កើត និងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធប្រកួតប្រជែងដោយយុត្តិធម៌ និងការពន្លឿនការកែលម្អច្បាប់ប្រព័ន្ធមូលដ្ឋាននៃទីផ្សារធំបង្រួបបង្រួមជាតិ”។

នៅពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំសិក្សានេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា ត្រូវសិក្សាឱ្យបានហ្មត់ចត់និងអនុវត្តនូវស្មារតីនៃអនុសាសន៍ណែនាំសំខាន់ៗរបស់លោកអគ្គលេខាធិការXi Jinping ស្តីពីការកសាងទីផ្សារធំបង្រួបបង្រួមជាតិ ហើយអនុវត្តតាមសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្នុងន័យជំរុញការកសាងទីផ្សារធំបង្រួបបង្រួមជាតិឱ្យទទួលបានការរីកចម្រើនបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីនិងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

អ្នកបកប្រែ:马小青
ប្លុកពិសេស