ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទាក់ទងនឹងការដែលថាប្រទេសចិនបានដាក់របាំងនៅច្រកចូលបឹងក្បែរកោះHuangyan ក្រសួងការបរទេសចិនឆ្លើយតបថា នេះជាវិធានការចាំបាច់ដែលត្រូវតែចាត់ប្រើ
2024-02-27 15:38:14cri
Share with:


 

លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៦ ខែកុម្ភៈថា ពេលថ្មីៗកន្លងទៅនេះ សកម្មភាពមួយចំនួនរបស់ប្រទេសហ្វីលីពីនដែលបានធ្វើជាបន្តបន្ទាប់នៅលំហសមុទ្រកោះHuangyanបានរំលោភលើអធិបតេយ្យភាពរបស់ចិន ដូច្នេះហើយប្រទេសចិនត្រូវតែចាត់វិធានការចាំបាច់។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែល មានអ្នកយកព័ត៌មានសួរថា  តាមការផ្សាយដំណឹងនិងរូបភាពផ្កាយរណបបង្ហាញថា ពេលថ្មីៗនេះប្រទេសចិនបានដាក់របាំងម្តងទៀតនៅច្រកចូលបឹងក្បែរកោះHuangyan ។ តើលោកស្រីអាចបញ្ជាក់បានទេ? តើគោលបំណងនៃការដាក់របាំងគឺជាអ្វី? តើរបាំងនេះនឹងក្លាយជាឧបករណ៍អចិន្ត្រៃយ៍ឬទេ?

ទាក់ទងនឹងសំណួរនេះ លោកស្រី Mao Ning បានឆ្លើយថា កោះ Huangyan គឺជាទឹកដីរបស់ប្រទេសចិន។ ពេលថ្មីៗកន្លងទៅនេះ សកម្មភាពមួយចំនួនរបស់ប្រទេសហ្វីលីពីនដែលបានធ្វើជាបន្តបន្ទាប់នៅលំហសមុទ្រកោះHuangyanបានរំលោភលើអធិបតេយ្យភាពរបស់ចិន ហើយប្រទេសចិនត្រូវតែចាត់វិធានការចាំបាច់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស