ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិថ្លែងថា ការការពារសិទ្ធិមនុស្សគួរបោះបង់ចោលស្តង់ដារពីរ
2024-02-27 11:41:48cri
Share with:

កិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបើកសម្ពោធនៅក្រុងGenevaប្រទេសស្វីសកាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Volker Türk ឧត្តមស្នងការកិច្ចការសិទ្ធិមនុស្សនិងលោក Francisប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៨បានថ្លែងក្នុងសុន្ទរកថាក្នុងពិធីបើកសម្ពោធដោយគូសបញ្ជាក់ថា ការការពារនិងជំរុញសិទ្ធិមនុស្សមានសារៈសំខាន់ក្នុងការសម្រេចសន្តិភាពនិងសន្តិសុខជានិរន្តរភាព ត្រូវសម្រេចការឈប់បាញ់គ្នាដោយមនុស្សធម៌នៅតំបន់កាហ្សា ។

 លោក Guterres បានថ្លែងក្នុងសុន្ទរកថាថា ការការពារសិទ្ធិមនុស្សគឺជាមូលដ្ឋាននៃសន្តិភាព ផ្លូវទៅកាន់សន្តិភាពចាប់ផ្តើមពីការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្សទាំងឡាយមានដូចជាសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌និងនយោបាយជាដើម ព្រមទាំងបោះបង់ចោលស្តង់ដារពីរ៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស