ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បិទបញ្ចប់នៅទីក្រុងប៉េកាំង ដោយបានបោះឆ្នោតអនុម័តច្បាប់ស្តីពីការរក្សាការសម្ងាត់រដ្ឋដែលត្រូវបានធ្វើវិសោធនកម្ម
2024-02-27 15:22:53cri
Share with:

កិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទបញ្ចប់នៅព្រឹកថ្ងៃទី  ២៧ ខែកុម្ភៈ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ អង្គប្រជុំបានបោះឆ្នោតនិងអនុម័តលើច្បាប់ស្តីពីការរក្សាការសម្ងាត់រដ្ឋដែលត្រូវបានធ្វើវិសោធនកម្ម។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះក្រឹត្យប្រធានរដ្ឋលេខ ២០ ដើម្បីប្រកាសច្បាប់នេះ។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបិទ។

ក្រៅពីនេះ អង្គប្រជុំបានអនុម័តជាគោលការណ៍លើសេចក្តីព្រាងនៃរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ គណៈប្រធានបានប្រគល់សិទ្ធិឱ្យលោកប្រធាន Zhao Leji តំណាងគណៈកម្មាធិការអចិន្រ្តៃយ៍ធ្វើរបាយការណ៍ការងារនៅក្នុងកិច្ចប្រជុំលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស