ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2024-02-27 11:49:24cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ព្រមនិងថ្លែងសុន្ទរកថាក្រោមចំណងជើងថា "ប្រមូលផ្តុំគំនិតឯកភាពរួម រួបរួមនិងសហប្រតិបត្តិការគ្នា រួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយភាពរឹងមាំនៃបុព្វហេតុសិទ្ធិមនុស្សពិភពលោក” ។

លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់កាន់តែខ្លាំងក្លា វិបត្តិនិងជម្លោះកើតឡើងជាបន្តបន្ទាប់ ហើយឱនភាពអភិបាលកិច្ចសិទ្ធិមនុស្សសកលកាន់តែធ្ងន់ធ្ងរ។ យើងត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព យកការគាំពារផលប្រយោជន៍របស់ប្រជាជនធ្វើជាចំណុចចាប់ផ្តើមនិងគោលដៅនៃបុព្វហេតុសិទ្ធិមនុស្ស ហើយដាក់សិទ្ធិរបស់ប្រជាជនក្នុងការរស់រានមានជីវិត និងការអភិវឌ្ឍក្នុងឋានៈកាន់តែលេចធ្លោនិងបន្ទាន់។ យើងប្រឆាំងនឹងការយកលេសបញ្ហាសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសដទៃ ។ យើងត្រូវគោរពប្រទេសនានាក្នុងការជ្រើសរើសដោយម្ចាស់ការឯករាជ្យនូវផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្ស។ យើងត្រូវប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ និងផ្តួចផ្តើមឱ្យធ្វើកិច្ចសន្ទនាដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស