ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅដើមឆ្នាំ ២០២៤ ហើយដំណើរការដ៏គួរឱ្យចាប់អារម្មណ៍បានបង្កើនជំនឿចិត្តនៃពិភពលោក
2024-02-27 15:44:05cri
Share with:

 ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិន តំបន់ទេសចរណ៍ប្រទេសចិនមានមនុស្សពេញណែន រោងកុនគ្មានកៅអីទំនេរ ហើយទិន្នន័យផ្នែកប្រើប្រាស់ជាច្រើនលើសពីកម្រិតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។  

១ ប្រជាជនរីករាយធ្វើដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនជាច្រើន

តាមស្ថិតិបានបង្ហាញឱ្យដឹងថា សូចនាករជាច្រើនដូចជាចំនួនអ្នកធ្វើដំណើរទេសចរណ៍និងការចំណាយសរុបសម្រាប់ធ្វើទេសចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៤ បានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ។ មានអ្នកធ្វើដំណើរទេសចរណ៍ក្នុងស្រុកចំនួន ៤៧៤ លាននាក់នៅទូទាំងប្រទេស ហើយការចំណាយសរុបរបស់អ្នកទេសចរមានទំហំទឹកប្រាក់ចំនួន ៦៣២.៦៨៧ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើង ៤៧.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ភ្ញៀវទេសចរចិនទៅទេសចរណ៍ក្រៅប្រទេសនិងជនបរទេសចូលដែនចិនមានប្រមាណ ៦,៨៣ លាននាក់ ក្នុងនោះ មានអ្នកធ្វើទេសចរណ៍នៅក្រៅប្រទេសប្រមាណ ៣,៦ លាននាក់ និងអ្នកចូលដែនចិនធ្វើទេសចរណ៍ប្រមាណ ៣,២៣ លាននាក់ ។ ដំណើរដែលប្រជាជនចិនបានធ្វើដំណើរកាន់តែឆ្ងាយ ហើយអ្នកដំណើរសម្រាប់ការធ្វើដំណើរលើសពី ១០០០ គីឡូម៉ែត្របានកើនឡើងពី ៣.៣% កាលពីឆ្នាំមុនដល់ ៣.៧% នាឆ្នាំនេះ។

២-ផលិតកម្មនិងរបៀបរស់នៅបៃតងនិងកាបូនទាប ក្លាយជានិន្នាការថ្មីក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន

ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន ពីផលិតកម្មបៃតងដល់ការរស់នៅបៃតង ពីបច្ចេកវិទ្យាបៃតងដល់ការប្រើប្រាស់បៃតង ។ ប្រជាជនបើកយានជំនិះថាមពលថ្មី ហើយគូរគន្លងការធ្វើដំណើរនៃបុណ្យចូលឆ្នាំប្រពៃណីចិនពណ៌បៃតង ។ មានស្ថានីយ៍សាកថ្មសម្រាប់រថយន្តដើរដោយថាមពលថ្មីចំនួន ២១០០០ ដែលមានទីតាំងនៅលើផ្លូវហាយវេទូទាំងប្រទេសចិន ។ បច្ចេកវិទ្យាសាកថ្មទំនើបថ្មីអាចបំពេញថាមពលបានយ៉ាងឆាប់រហ័សដោយ "សាកថ្ម ១ គីឡូម៉ែត្រក្នុង ១ វិនាទី"។

៣- បុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំរោងមានរចនាប័ទ្មឌីជីថល

បុណ្យចូលឆ្នាំប្រពៃណីចិននេះ សកម្មភាពសម្តែងបង្ហោះដ្រូនជាច្រើនដែលប្រកបដោយបច្ចេកវិទ្យានិងសិល្បៈបានត្រូវរៀបចំឡើងយ៉ាងអស្ចារ្យ ។ កាលពីមុន ការសម្តែងដោយដ្រូនជាង ៨០០ គ្រឿងត្រូវបានចាត់ទុកថាជាការសម្តែងទ្រង់ទ្រាយធំ ប៉ុន្តែនៅឆ្នាំ ២០២៤ នេះចំនួនដ្រូនដែលចូលរួមក្នុងការសម្តែងនៅ ក្រុង Huai'an ខេត្ត Jiangsu តែមួយបានឡើងដល់ ២០០០គ្រឿង ហើយរូបរាងរបស់ការបង្ហាញពីលើអាកាសក៏បានផ្លាស់ប្តូរពី 2D នៅអតីតកាលទៅជា បីវិមាត្រ 3Dនាពេលបច្ចុប្បន្ន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស