ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកលាតត្រដាងថា សហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនបង្កើតបណ្តាញមូលដ្ឋានស៊ើបការណ៍សម្ងាត់ដើម្បីប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំ
2024-02-27 11:48:41cri
Share with:

កាសែត The New York Times របស់សហរដ្ឋអាមេរិកបានផ្សាយដំណឹងកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ដោយលាតត្រដាងថា ទីភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក(ហៅកាត់CIA) បានរួមសហការជាមួយអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ មក ដើម្បីបង្កើតបណ្តាញស៊ើបការណ៍សម្ងាត់ដ៏ធំមួយនៅក្នុងប្រទេសអ៊ុយក្រែនដោយសំដៅទៅលើប្រទេសរុស្ស៊ី។

កាសែត The New York Times បានផ្សាយដំណឹងថា បន្ទាប់ពីបានយកបទសម្ភាសន៍របស់មន្ត្រីបច្ចុប្បន្ន និងអតីតមួយចំនួននៃប្រទេសអាមេរិក អ៊ុយក្រែន និងអឺរ៉ុបរួចមក ពួកគេបានដឹងថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៤ មក អ្នកជំនាញ CIA បានផ្តល់ជំនួយនិងរៀបចំមូលដ្ឋានស៊ើបការណ៍សម្ងាត់មួយនៅក្នុងប្រទេសអ៊ុយក្រែន ហើយធ្វើឱ្យអ៊ុយក្រែនក្លាយជាផ្នែកមួយនៃ "សម្ព័ន្ធភាពសម្ងាត់"ដើម្បីប្រឆាំងនឹងរុស្ស៊ី។

ការផ្សាយដំណឹងនេះបានឱ្យដឹងថា មូលដ្ឋានស៊ើបការណ៍សម្ងាត់ដែលសហរដ្ឋអាមេរិកនិងអ៊ុយក្រែនរួមសហការបង្កើតឡើងមានទីតាំងនៅជិតព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន យ៉ាងហោចណាស់មានចំនួន ១២។ មូលដ្ឋានទាំងនេះប្រមូលការណ៍សម្ងាត់ជាច្រើនដែលទាក់ទងនឹងរុស្ស៊ី ព្រមនិងសម្របសម្រួលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងបណ្តាញចារកម្មដែលតាមគេថាកំពុងប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស