ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតបរិស្ថាននៃអង្គការសហប្រជាជាតិលើកទី៦បើកសម្ពោធ
2024-02-27 11:29:52cri
Share with:

មហាសន្និបាតបរិស្ថាននៃអង្គការសហប្រជាជាតិលើកទី៦បានបើកធ្វើនៅក្រុង Nairobi រដ្ឋធានីប្រទេសKenyaកាលពីថ្ងៃទី២៦ខែកុម្ភៈ។  តំណាងនៃបណ្តាប្រទេសចំនួន៤ពាន់រូបបានចូលរួមមហាសន្និបាតលើកនេះ ដើម្បីរួមគ្នាពិគ្រោះពិភាក្សាលើបញ្ហាអភិបាលកិច្ចបរិស្ថានពិភពលោកក្រោមក្របខ័ណ្ឌពហុភាគីនិយម។

សូមបញ្ជាក់ថា មហាសន្និបាតលើកនេះបើកធ្វើចាប់ពីថ្ងៃទី២៦ខែកុម្ភៈរហូតដល់ថ្ងៃទី១ខែមីនា ក្រោមប្រធានបទ “ចាត់ប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព ដើម្បីទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុល”៕

អ្នកបកប្រែ:李展精
ប្លុកពិសេស