ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-02-27 15:48:09cri
Share with:


-កិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បិទបញ្ចប់នៅទីក្រុងប៉េកាំង ដោយបានបោះឆ្នោតអនុម័តច្បាប់ស្តីពីការរក្សាការសម្ងាត់រដ្ឋដែលត្រូវបានធ្វើវិសោធនកម្ម។

-មជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនឆ្នាំ២០២៤ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ខែកុម្ភៈ។

-លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

-លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Sukanto Tanoto ប្រធានក្រុមហ៊ុន RGE (Royal Golden Eagle)

-ក្រសួងការបរទេសចិនថ្លែងថា ការរិះគន់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចំពោះ"ជំងឺភ័យខ្លាចប្រទេសចិន"របស់ប្រទេសលោកខាងលិចឆ្លុះបញ្ចាំងពីសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

-ប្រព័ន្ធផ្សព្វផ្សាយអាមេរិកលាតត្រដាងថា សហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនបង្កើតបណ្តាញមូលដ្ឋានស៊ើបការណ៍សម្ងាត់ដើម្បីប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំ។

-ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសទៅលើសហគ្រាសចិន។

-មហាសន្និបាតបរិស្ថាននៃអង្គការសហប្រជាជាតិលើកទី៦បានបើកសម្ពោធ។

អ្នកបកប្រែ:马小青
ប្លុកពិសេស