ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហែលទឹករដូវរងានៅHulunbuir ប្រទេសចិន
2024-02-27 11:24:14cri
Share with:

លោក  Yuan Feng អាយុ ៦៤ ឆ្នាំ ជាប្រធានសមាគមកីឡាហែលទឹករដូវរងាខណ្ឌHailar នៅទីក្រុង Hulunbuir ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងប្រទេសចិន។លោក Yuan Feng បានណែនាំថា សមាគមហែលទឹករដូវរងាHailar បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ បច្ចុប្បន្ននេះ សមាជិកអាយុចាស់ជាងគេដែលចូលរួមក្នុងការហែលទឹករដូវរងាមានអាយុ ៧៩ ឆ្នាំ ហើយក្មេងជាងគេមានអាយុ ២៧ ឆ្នាំ។ សីតុណ្ហភាពជាមធ្យមខ្ពស់និងទាបនៅ Hulunbuir ក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ មានចាប់ពីក្រោមសូន្យ២៧អង្សាសេ ដល់ ក្រោមសូន្យ១៦អង្សាសេ។ក្នុងលក្ខខណ្ឌបែបនេះ លោកYuan Feng និងសមាជិកផ្សេងទៀតក៏ហែលទឹកនៅក្នុងទន្លេស្ទើរតែរាល់ថ្ងៃ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស