ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនជួបពិភាក្សាការងារជាមួយលោកស្រី Ngozi Okonjo-Iwealaអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក
2024-02-27 15:40:57cri
Share with:


 

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Wang Wentaoរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Ngozi Okonjo-Iwealaអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក( WTO ) ក្នុងអំឡុងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣របស់ WTO នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

  

ក្នុងកិច្ចជំនួប លោក Wang Wentao បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីជំរុញកិច្ចប្រជុំលើកនេះឱ្យទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន។ ប្រទេសចិនគាំទ្រការស្តារដំណើរការជាធម្មតានៃយន្តការដោះស្រាយវិវាទ បង្កើតផែនការការងារសម្រាប់ការចរចាផ្នែកកសិកម្ម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យសន្តិសុខស្បៀង និងជំរុញការឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទីពីរស្តីពីការឧបត្ថម្ភកធនផ្នែកនេសាទ។ ប្រទេសចិនគាំទ្រការដាក់បញ្ចូលកិច្ចព្រមព្រៀងផ្តល់ភាពងាយស្រួលដល់ការវិនិយោគទៅក្នុងក្របខ័ណ្ឌច្បាប់របស់ WTO និងជំរុញច្បាប់ពាណិជ្ជកម្មពហុភាគីឱ្យសម្រេចតាមការអភិវឌ្ឍនៃសម័យកាល៕

អ្នកបកប្រែ:马小青
ប្លុកពិសេស