ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសទៅលើសហគ្រាសចិន
2024-02-27 11:25:11cri
Share with:

ពេលថ្មីៗនេះ ក្រសួងការបរទេសនិងអភិវឌ្ឍន៍របស់អង់គ្លេសបានប្រកាសការដាក់ទណ្ឌកម្មថ្មីដែលទាក់ទងនឹងរុស្ស៊ីជាង ៥០ ខ ដែលនៅក្នុងនោះមានសហគ្រាសចិនចំនួន ៣ ត្រូវបានដាក់ទណ្ឌកម្ម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី២៦ ខែកុម្ភៈថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ ទង្វើរបស់អង់គ្លេសគឺជាការដាក់ទណ្ឌកម្មជាឯកតោភាគីដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វាគឺជា "អំណាចដៃវែង" ហើយនឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអង់គ្លេស។ យើងសូមដាក់តឿនឱ្យភាគីអង់គ្លេសគិតពិចារណាពីការគាំពារទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអង់គ្លេស កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនភ្លាម និងបញ្ឈប់ការដាក់បញ្ចូលសហគ្រាសចិនក្នុងបញ្ជីដោយគ្មានលក្ខខណ្ឌ។ ប្រទេសចិននឹងគាំពារយ៉ាងដាច់ខាតនូវសិទ្ធិនិងផលប្រយោជន៍ស្របតាមច្បាប់របស់សហគ្រាសចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស