ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«ប្រទេសចិន»បន្ទាប់ នៅតែជាប្រទេសចិន !
2024-02-26 16:56:09cri
Share with:

លោកប្រធានរដ្ឋចិន Xi Jinping បានដកស្រង់ពាក្យសម្តីរបស់មិត្តភក្តិមកពីមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំកំពូលនៃអ្នកដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការ APEC ឆ្នាំ ២០២៣ និងបានថ្លែងអំពីកាលានុវត្តភាពរបស់ចិននៅក្នុងទីផ្សារពិភពលោក។ តាមលទ្ធផលនៃការស្ទង់ប្រជាមតិដែលរួមគ្នាធ្វើឡើងដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យ Renmin នៃប្រទេសចិន និងផ្តល់បទសម្ភាសន៍ចំពោះប្រជាជនលើសកលលោកតាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិយុគសម័យថ្មី បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍លើសកលលោកលើសពី ៩០% (៩០,៦%) សម្គាល់ថា ប្រទេសចិនគឺជាប្រទេសដ៏សំខាន់មួយ។ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គឺសមស្របនឹងផលប្រយោជន៍នៃប្រទេសខ្លួន វាបានក្លាយជាមតិឯកភាពទូទៅរបស់សហគមន៍អន្តរជាតិរួចទៅហើយ។

សូមបញ្ជាក់ថា ការស្ទង់ប្រជាមតិនេះត្រូវបានធ្វើឡើងក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ចំនួន ១៥០៣៧ នាក់នៅទូទាំងពិភពលោក រួមទាំងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក បារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើម និងមកពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប៉េរូ ម៉ិកស៊ិក ថៃ និងនីហ្សេរីយ៉ាជាដើម ៕




 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស