ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើសហគ្រាសចិនមួយចំនួន ដោយហេតុផលពាក់ព័ន្ធនឹងរុស្ស៊ី ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ ហើយនឹងចាត់វិធានការចាំបាច់
2024-02-26 15:46:46cri
Share with:

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងករណីដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើសហគ្រាសមួយចំនួនរបស់ប្រទេសចិនដោយសារហេតុផលពាក់ព័ន្ធនឹងរុស្ស៊ី។

មានអ្នកសារព័ត៌មានបានសួរថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសហគ្រាសចិនមួយចំនួនដោយសារហេតុផលពាក់ព័ន្ធនឹងរុស្ស៊ី។ តើប្រទេសចិនមានយោបល់យ៉ាងណាចំពោះករណីនេះ?

អ្នកនាំពាក្យបានឆ្លើយថា ប្រទេសចិនបានចាប់អារម្មណ៍ចំពោះករណីនេះ។ ទង្វើរបស់សហរដ្ឋអាមេរិកគឺជាការដាក់ទណ្ឌកម្មឯកតោភាគី "អំណាចដៃវែង" និងការគាបសង្កត់សេដ្ឋកិច្ចដែលបំផ្លាញដល់ច្បាប់និងសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស