ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងប្រដាប់អាវុធ Houthi យេម៉ែនអះអាងថា ពួកគេបានវាយប្រហារនាវាដឹកប្រេង និងនាវាចម្បាំងរបស់អាមេរិក
2024-02-26 15:25:50cri
Share with:

លោក Yahya Sarea អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ Houthi យេម៉ែនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៥ ខែកុម្ភៈថា កងកម្លាំងប្រដាប់អាវុធ Houthi បានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅកាន់កប៉ាល់ដឹកប្រេងរបស់អាមេរិកដែលកំពុងធ្វើដំណើរក្នុងឈូងសមុទ្រ Aden ព្រមនិងបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារលើនាវាចម្បាំងជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរក្នុងសមុទ្រក្រហម។

លោក Yahya Sarea បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ Houthi បានវាយប្រហារនាវាដឹកប្រេងឈ្មោះ "ថមសូល" ។លោក Yahya Sarea បានថ្លែងទៀតថា កងប្រដាប់អាវុធ Houthi នឹងធ្វើការវាយប្រហារមានគុណភាពបន្ថែមទៀតទៅលើគោលដៅអរិភាពនៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស