ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនច្រានចោលរបាយការណ៍មិនពិតរបស់សហរដ្ឋអាមេរិកថា បានប្រែ សជាខ្មៅ និងមើលរំលងចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអនុវត្តតាមពាក្យសន្យារបស់ខ្លួនពេលចូលរួម WTO
2024-02-26 15:22:35cri
Share with:

ពេលថ្មីៗនេះ ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានចេញផ្សាយ "របាយការណ៍ស្តីពីប្រទេសចិនអនុវត្តពាក្យសន្យារបស់ខ្លួនពេលចូលអង្គការពាណិជ្ជកម្មពិភពលោក(WTO)ប្រចាំឆ្នាំ ២០២៣" ដោយបានបដិសេធន៍ចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការអនុវត្តតាមពាក្យសន្យារបស់ខ្លួនពេលចូលរួម WTO និងបានចោទប្រកាន់ថា ប្រព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងគោលនយោបាយរបស់ប្រទេសចិនបានបង្កជាបញ្ហាប្រឈមដ៏ធំដល់ពាណិជ្ជកម្មសកល។

ទាក់ទិននឹងករណីនេះ ក្រសួងពាណិជ្ជកម្មចិនបានច្រានចោលរបាយការណ៍មិនពិតរបស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកមើលរំលងចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអនុវត្តតាមពាក្យសន្យារបស់ខ្លួនពេលចូលរួម WTO បំភ្លៃសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការកសាងសេដ្ឋកិច្ចទីផ្សារសង្គមនិយម កំណែទម្រង់និងការបើកចំហ ហើយបដិសេធន៍ចំពោះការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក បានរិះគន់គោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ចិន ហើយនិយាយផ្តេសផ្តាសថា វិធានការពាណិជ្ជកម្មស្របច្បាប់របស់ចិនជា "ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច"  ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឯកតោភាគីនិយម និងទង្វើអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស