ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសកាណាដា និងអ៊ីតាលីចុះហត្ថលេខាដោយឡែកពីគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខជាមួយអ៊ុយក្រែន
2024-02-26 15:25:13cri
Share with:

លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានចុះហត្ថលេខាដោយឡែកពីគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខជាមួយលោក Trudeau នាយករដ្ឋមន្រ្តីកាណាដា និងលោក Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីដែលបំពេញទស្សនកិច្ចនៅរដ្ឋធានី Kiev កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ១០ ឆ្នាំ។ ក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងនេះ ប្រទេសកាណាដា និងអ៊ីតាលីនឹងផ្តល់កិច្ចសន្យាផ្នែកសន្តិសុខរយៈពេលវែង និងសំខាន់ដល់អ៊ុយក្រែន ព្រមនិងផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរយៈពេលវែង។

យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ប្រទេសកាណាដាឱ្យដឹងថា លោកTrudeau និងលោក Zelensky បានពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែន និងតម្រូវការរបស់ភាគីអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែខាងមុខក្នុងអំឡុងពេលធ្វើកិច្ចជំនួប។ ប្រទេសកាណាដានឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាចំនួន ៣,០២ ពាន់លានដុល្លារកាណាដាដល់អ៊ុយក្រែននៅឆ្នាំ ២០២៤៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស