ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីភ្នាក់ងារជំនួយផ្នែកច្បាប់នៅទូទាំងប្រទេសចិនបានរៀបចំនិងដោះស្រាយសំណុំរឿងជំនួយផ្នែកច្បាប់ចំនួន៤៨ម៉ឺនករណីសម្រាប់ពលករចំណាកស្រុកនៅឆ្នាំ២០២៣
2024-02-26 15:33:08cri
Share with:


 

អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងយុត្តិធម៌ចិននៅថ្ងៃទី២៦ខែកុម្ភៈថា នៅឆ្នាំ ២០២៣ ទីភ្នាក់ងារជំនួយផ្នែកច្បាប់នៅទូទាំងប្រទេសចិនបានរៀបចំនិងដោះស្រាយសំណុំរឿងជំនួយផ្នែកច្បាប់ចំនួន ៤៨ម៉ឺនករណីសម្រាប់ពលករចំណាកស្រុក ដោយបានជួយពលករចំណាកស្រុកចំនួន ៥៤ ម៉ឺននាក់ទទួលបានសំណងការងារចំនួន ៦,៨ ពាន់លានយាន់ចិន ដែលបានគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករចំណាកស្រុកប្រកបដោយប្រសិទ្ធភាព។

យោងតាមការណែនាំឱ្យដឹងថា ទីភ្នាក់ងារជំនួយផ្នែកច្បាប់នៅក្នុងតំបន់ផ្សេងៗបានប្រើប្រាស់ដោយពេញលេញនូវវេទិកាពិតសម្រាប់ផ្តល់សេវាផ្លូវច្បាប់សាធារណៈចំនួន៥៩ម៉ឺន ការិយាល័យការងារជំនួយផ្នែកច្បាប់ចំនួន៧ម៉ឺន និងកន្លែងទំនាក់ទំនងជំនួយផ្នែកច្បាប់ចំនួន ៣៣ម៉ឺន ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលករចំណាកស្រុក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស