ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យោធាស៊ីរីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៧ គ្រឿង
2024-02-26 15:16:57cri
Share with:


យោធាស៊ីរីបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៥ខែកុម្ភៈដោយអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៧គ្រឿងរបស់ "ក្រុមភេរវកម្ម" នៅថ្ងៃដដែល។

សេចក្តីថ្លែងការណ៍បានចែងថា កងកម្លាំងប្រដាប់អាវុធស៊ីរីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៧ គ្រឿងរបស់ "ក្រុមភេរវកម្ម" នៅក្នុងលំហអាកាសនៃខេត្ត Hama ភាគកណ្តាល និងខេត្ត Idlib ភាគពាយ័ព្យក្នុងថ្ងៃដដែល។ យន្តហោះគ្មានមនុស្សបើកទាំងនេះមានបំណងវាយប្រហារលើទីតាំងយោធា ភូមិ និងទីប្រជុំជនមួយចំនួននៅក្នុងខេត្តទាំងពីរនេះ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស