ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សារមន្ទីរYinxuថ្មីបើកជាផ្លូវការ
2024-02-26 15:54:27cri
Share with:

    សារមន្ទីរYinxuថ្មីស្ថិតនៅក្រុង Anyang ខេត្ត Henan ប្រទេសចិនបានបើកជាផ្លូវការនៅថ្ងៃទី២៦ខែកុម្ភៈ ។សារមន្ទីរនេះជាសារមន្ទីរប្រធានបទពិសេសដ៏សំខាន់ថ្នាក់ជាតិចិនដែលបង្ហាញពីវប្បធម៌រជ្ជកាលShangបែប Panoramic  លើកដំបូង។

    វិកិណ្ណដ្ឋានYinxuគឺជាវិកិណ្ណដ្ឋាននៅចុងរជ្ជកាលShangទី១ ដែលមានឯកសារសិក្សាប្រវត្តិសាស្រ្ត និងត្រូវបានបញ្ជាក់ដោយការជីកកកាយបុរាណវិទ្យា និងអក្សរត្រូវបានឆ្លាក់លើសំបកអណ្តើកនិងឆ្អឹងក្នុងប្រវត្តិសាស្រ្តចិន។ សារមន្ទីរYinxuថ្មីមានផ្ទៃដីប្រហែល២,២ម៉ឺនម៉ែត្រការេ បានតាំងបង្ហាញវត្ថុបុរាណជិត៤ពាន់គ្រឿងឈុត មានដូចជាគ្រឿងសំរិទ្ធ  គ្រឿងស្មូន គ្រឿងថ្មយក់ និងឆ្អឹងOracle ជាដើម។ វត្ថុបុរាណដែលត្រូវបានតាំងបង្ហាញមានចំនួនច្រើន គ្រប់ប្រភេទ សុទ្ធតែជាវត្ថុបុរាណដ៏ល្អបំផុតនៃរជ្ជកាលShang ក្នុងនោះ មានវត្ថុបុរាណដ៏មានតម្លៃជាង៣ភាគ៤ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង ហើយសមិទ្ធផលបុរាណវិទ្យាសាស្រ្តមួយចំនួនត្រូវបានដាក់បង្ហាញជាលើកដំបូងផងដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស