ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកនិងអង់គ្លេសវាយប្រហារលើទីក្រុងSana'aរដ្ឋធានីប្រទេសយេម៉ែន
2024-02-25 12:05:25cri
Share with:

ប៉ូស្តិ៍ទរទូស្សន៍Masiraដែលកាប់កាន់ដោយក្រុមហ៊ូធីបានចុះផ្សាយដំណឹងនាថ្ងៃទី២៤ខែកុម្ភៈឱ្យដឹងថា សហរដ្ឋអាមេរិកនិងអង់គ្លេសបានវាយប្រហារតាមផ្លូវអាកាសជាច្រើនដងចំពោះទីក្រុងSana'aរដ្ឋធានីប្រទេសយេម៉ែន។


តាមអ្នកស្រុកក្នុងតំបន់ប្រាប់អ្នកសារព័ត៌មានថា ជំរុំយោធាមួយដែលស្ថិតនៅតំបន់ភាគខាងជើងនៃកណ្តាលទីក្រុងSana'aមានសូរសៀរបំផ្ទុះយ៉ាងខ្លាំងនាយប់ថ្ងៃទី២៤។មកទល់បច្ចុប្បន្ននេះមិនទាន់មានរបាយការណ៍ស្តីពីមនុស្សស្លាប់និងរងរបួសនៅឡើយ។


តាមដំណឹងសារព័ត៌មានអាមេរិកដែលដកស្រង់ពីដំណឹងយោធាអាមេរិកបានឱ្យដឹងថា ថ្ងៃទី២៤ អាមេរិកនិងអង់គ្លេសបានចាត់បញ្ជូនយន្តហោះប្រយុទ្ធដើម្បីវាយប្រហារលើគោលដៅចំនួន១៨ដែលជាទីតាំងក្នុងតំបន់ដែលគ្រប់គ្រង់ដោយក្រុមហ៊ូធីនេះជាការឆ្លើយតបចំពោះក្រុមហ៊ូធីដែលបានវាយប្រហារជាញឹកញាប់លើនាវាពាណិជ្ជកម្មកន្លងមក។តាមដំណឹងបានឱ្យដឹងថា នេះគឺសកម្មភាពរួមលើកទី៤របស់អាមេរិកនិងអង់គ្លេសដែលសំដៅចំពោះក្រុមហ៊ូធីតាំងពីថ្ងៃទី១២ខែមករាកន្លងមក។ឯអាមេរិកវិញបានវាយប្រហារលើក្រុមហ៊ូធីស្ទើរជារៀងរាល់ថ្ងៃ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស