ថ្ងៃទី ២៤ ខែកុម្ភៈ កម្មវិធី រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតារបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២៤បានចាក់ផ្សាយដោយជោគជ័យដែល ទទួលបានការសរសើរយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ។
តាមស្ថិតិឱ្យដឹងថា រហូតដល់ម៉ោង ៨:០០ ថ្ងៃទី ២៥ ខែកុម្ភៈ ចំនួនចុចចូលមេីលការផ្សាយបន្តពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាបានកើនឡើងដល់ ៣៥៣ លានដង ចំនួននៃការចុចចូលមេីលតាមប្រព័ន្ធសារព័ត៌មានថ្មីមានចំនួន ១៨៤ លានដងនិងចំនួនទស្សនិកជនតាមការមេីលទូរទស្សន៍មានចំនួន ១៦៩ លាននាក់ដែលស្ថិតិទាំងអស់សុទ្ធតែខ្ពស់ជាងឆ្នាំមុន ប្រធានបទទាក់ទងនឹងរាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតារបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឆ្នាំ ២០២៤ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានអាន ២.៩៩ ពាន់លានដងដែលបានបង្កេីតឡេីងនូវប្រធានបទចំនួន១៤០ដែលទាក់ទាញ់ប្រជាជនស្វែងរកតាមបណ្តាញអ៉ីធឺណែតទាំងមូល ឃ្លីបវីដេអូពាក់ព័ន្ធត្រូវចុចចូលមេីលតាមប្រព័ន្ធផ្សព្វផ្សាយថ្មីជាង ២៥០ លានដង ៕