ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិកីឡាចិន៖ ប្រព្រឹត្តយ៉ាងសកម្មដើម្បីផ្តល់ជំនួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ចព្រិលទឹកកក
2024-02-25 12:05:20cri
Share with:

    ក្នុងរដូវរងានេះ  កីឡាព្រិលទឹកកនិងសេដ្ឋកិច្ចព្រិលទឹកកកបានក្លាយទៅជាពាក្យក្តៅគគុកលើបណ្តាញអ៊ីនធើណែត ការប្រកួតកីឡាព្រិលទឹកកកមានភាពពេញនិយមខ្លាំងណាស់។ ថ្ងៃទី ២៤ ខែកុម្ភៈ ពេលផ្តល់បទសម្ភាសន៍ លោក Yang Xuedong ប្រធាននាយកដ្ឋានសេដ្ឋកិច្ចកីឡានៃរដ្ឋបាលជាតិកីឡាចិនបានលើកឡើងថា ការរៀបចំការប្រកួតកីឡារដូវរងាទូទាំងប្រទេសចិនលើកទី១៤បានដើរតួនាទីជំរុញយ៉ាងសកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកក្នុងតំបន់ប្រកួតនានានៃម៉ុងហ្គោលីខាងក្នុង។

    ការប្រកួតកីឡារដូវរងាទូទាំងប្រទេសចិនលើកទី១៤បានបើកនៅក្រុងHulunbeirម៉ុងហ្គោលីខាងក្នុងកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ហើយនិងបិទបញ្ចប់នៅថ្ងៃទី ២៧ ខែកុម្ភៈ។ តាមស្ថិតិឱ្យដឹងថា តំបន់ប្រកួតចំនួន ៤ នៅម៉ោងហ្គោលីខាងក្នុងនៃការប្រកួតលើក នេះដែលរួមមានក្រុងHulunbeir ក្រុងHuhehaote ក្រុងWulanchabu និងក្រុងChifeng បានទទួលភ្ញៀវទេសចរចំនួន១៣,១៤លាននាក់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិន និងសម្រេចបាននូវប្រាក់ចំណូលខាងទេសចរណ៍វប្បធម៌និងកីឡាចំនួន ១០,១១ ប៊ីលានយាន់ប្រាក់ចិន។ ក្នុងនោះ ក្រុងHulunbeirបានទទួលអ្នកទេសចរចំនួន ១,៦៦ លាននាក់ នាំមកនូវចំណូលខាងទេសចរណ៍វប្បធម៌និងកីឡាចំនួន ១,១៤ ពាន់លានយាន់ប្រាក់ចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស