ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំឈ្នះរដ្ឋមួយទៀតក្នុងការបោះឆ្នោតជំហានដំបូងនៃបក្សសាធារណរដ្ឋ
2024-02-25 11:46:17cri
Share with:

      តាមការគណនានិងការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់សហរដ្ឋអាមេរិក លោកត្រាំ អតីតប្រធានាធិបតីអាមេរិកបានឈ្នះក្នុងការបោះឆ្នោតជំហានដំបូងនៃបក្សសាធារណរដ្ឋនៅរដ្ឋ  South  Carolina ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។

      ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីមណ្ឌលបោះឆ្នោតនៃរដ្ឋ South Carolina បានបិទទ្វារ ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់សហរដ្ឋអាមេរិកបានប្រកាសដោយយោតាមលទ្ធផលគណនារបស់រៀងៗខ្លួនថា លោកត្រាំបានយកឈ្នះលើលោកស្រី Nikki Haley  អតីតតំណាងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ។ បន្ទាប់មក លោកត្រាំ បានចេញផ្សាយកថាដោយអះអាងថា ជ័យជម្នះនេះ"ធំជាងការប៉ាន់ប្រមាណទៅទៀត"។ ទោះបីជាលោកត្រាំរងការចោទប្រកាន់ច្រើន ប៉ុន្តែឋានៈរបស់លោកក្នុងបក្សសាធារណរដ្ឋនៅតែមានស្ថិរភាព ចាប់តាំងពីធ្វើការបោះឆ្នោតជំហានដំបូងនៃបក្សសាធារណរដ្ឋនៅដើមឆ្នាំនេះមក លោកត្រាំមិនដែលចាញ់ម្តងឡើយ។ 

       សូមជម្រាបថា មុនពេលកាន់តំណែងជាតំណាងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ជាអភិបាលរដ្ឋ South Carolina។ អ្នកជំនាញផ្នែកបោះឆ្នោតរបស់អាមេរិកយល់ឃើញថា ការចាញ់ឆ្នោតនៅរដ្ឋម្ចាស់ផ្ទះរបស់្លខួននឹងធ្វើឱ្យលោកស្រី Nikki Haley រងសម្ពាធកាន់តែខ្លាំងក្នុងការដកខ្លួនចេញពីការបោះឆ្នោត ឯលោកត្រាំវិញបាន ឈានទៅមុខមួយជំហានទៀតសម្រាប់ឆ្ពោះទៅកាន់គោលដៅក្លាយទៅជាបេក្ខជនឈរឈ្មោះប្រធានាធិបតីនៃបក្សសាធារណរដ្ឋម្តងទៀត៕  

អ្នកបកប្រែ:王昭君
ប្លុកពិសេស