ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់សហរដ្ឋអាមេរិកត្រូវបានរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ដែលបណ្តាលឱ្យឱសថស្ថានជាច្រើននៅសហរដ្ឋអាមេរិកមិនអាចចេញវេជ្ជបញ្ជាបានទេ
2024-02-25 11:50:54cri
Share with:

ឱសថស្ថាននៅគ្រប់តំបន់របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ដោយសារស្ថាប័នមួយនៃក្រុមសាជីវកម្មសុខាភិបាលចម្រុះត្រូវបានរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ដូច្នេះបានជួបប្រទះការលំបាកពេលចេញវេជ្ជបញ្ជាចំពោះអ្នកឆ្លងជំងឺ។

នៅក្នុងឯកសារត្រួតពិនិត្យមួយនៃក្រុមសាជីវកម្មដែលប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ប្រព័ន្ធមួយចំនួននៃស្ថាប័នរបស់ខ្លួនត្រូវបានលួចចូលដោយHacker។ស្ថាប័ននេះទទួលខុសត្រូវក្នុងការដោះស្រាយការធានារ៉ាប់រងវេជ្ជបញ្ជាសម្រាប់ឱសថស្ថានរាប់ម៉ឺនកន្លែងនៅទូទាំងប្រទេស។ក្រុមហ៊ុននេះបានរកឃើញការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតលើកនេះនាថ្ងៃទី២០ ខែកុម្ភៈ ហើយបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ទៀតថា តាមការប៉ាន់ប្រមាណ ការវាយប្រហារយ៉ាងហោចណាស់និងបន្តរហូតដល់ពេញថ្ងៃទី២១ ខែកុម្ភៈ។

ការវាយប្រហារតាមអ៊ីនធឺណែតលើកនេះបានធ្វើឱ្យឱសថស្ថានមួយចំនួនមិនអាចផ្តល់វេជ្ជបញ្ជាដល់ក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ការទូទាត់។ក្រុមហ៊ុននេះបានបង្ហាញថា ការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតមានលទ្ធធភាពបានធ្វើឡើងដោយក្រុមHackerដែលមានឧបត្ថម្ភថវិកាពីបរទេស។ក្រុមហ៊ុនបានបន្តទៀតថា បានដាក់ដោយឡែកនូវការវាយប្រហារនេះ និងបានជូនដំណឹងដល់ស្ថាប័នអនុវត្តច្បាប់ ហើយកំពុងពន្លឿនស្ដារប្រព័ន្ធឡើងវិញ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស