ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ឆ្លើយតបនឹងសំបុត្ររបស់និស្សិតនៃគណៈប្រតិភូវិទ្យាល័យ Muscatine រដ្ឋ Iowa សហរដ្ឋអាមេរិកដែលបានទស្សនានៅប្រទេសចិន
2024-02-25 11:45:43cri
Share with:

       នៅបុណ្យហែអ្នកតាឆ្នាំរោងឆ្នាំថ្មីចិន   លោក Xi Jinping  ប្រធានរដ្ឋចិនបានឆ្លើយតបនឹងសំបុត្ររបស់និស្សិតនៃគណៈប្រតិភូវិទ្យាល័យ Muscatine រដ្ឋ Iowa  សហរដ្ឋអាមេរិកដែលបានទស្សនានៅប្រទេសចិន ព្រមទាំងបានផ្ញើជូនប័ណ្ណជូនពរឆ្នាំថ្មីចិនដល់ពួកគេទៀតផង  ដើម្បីជូនពរថ្ងៃបុណ្យដ៏សប្បាយរីករាយ ហើយអបអរស្វាគន៍និស្សិតយុវជនរបស់អាមេរិកចំនួនកាន់តែច្រើនមកផ្លាស់ប្តូរការសិក្សានៅប្រទេសចិន។

        លោក Xi Jinping  បានលើកឡើងក្នុងសំបុត្រឆ្លើយតបថា    បានដឹងថាអ្នកទាំងអស់គ្នាបានទៅទស្សនាកិច្ចនៅទីក្រុងមួយចំនួនរបស់ប្រទេសចិន ដែលបានមើលខ្លាឃ្មុំផេនដា ភ្លក់ម្ហូបចិនដ៏ឆ្ងាញ់ៗ   សាកល្បងវប្បធម៌ចិន ខ្ញុំសប្បាយចិត្តណាស់។   ក្រៅពីនេះ អ្នកទាំងអស់បានស្គាល់មិត្តភ័ក្តចិនជាច្រើន  ហើយបានអញ្ជើញពួកគេទៅទស្សនានៅស្រុកកំណើតរបស់អ្នកទាំងអសគ្នាវិញ ចំណងមិត្តភាពរបស់អ្នកទាំងឡាយធ្វើឱ្យយើងរំភើបចិត្ត។

     លោកបានបន្តទៀតថា  ជឿថាតាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្តូរលើកនេះ អ្នកទាំងអស់គ្នាមានការយល់ដឹងផ្ទាល់កាន់តែស៊ីជម្រៅចំពោះប្រទេសចិននិងប្រជាជនចិន។ ស្វាគមអ្នកទាំងឡាយមកប្រទេសចិនម្តងទៀត ហើយក៏ស្វាគមមិត្តយុវវ័យអាមេរិកចំនួនកាន់តែច្រើនឡើងមកផ្លាស់ប្តូរនិងសិក្សារៀនសូត្រនៅប្រទេសចិន  ដើម្បីស្វែងយល់ផ្ទាល់ចំពោះប្រទេសចិនដ៏ពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ  ស្គាល់ចិត្តនិងរៀនគ្នាផ្លាស់ប្តូរគ្នាជាមួយមិត្តយុវវ័យចិន  ពួតដៃគ្នាដើម្បីរួមចំណែកដល់ចំណងមិត្តភាពរវាងប្រជាជនអាមេរិកនិងចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស