ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅដើមឆ្នាំ ២០២៤ ហើយដំណើរការដ៏គួរឱ្យចាប់អារម្មណ៍បានបង្កើនជំនឿចិត្តនៃពិភពលោក
2024-02-25 17:39:08cri
Share with:

 ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិន កន្លែងទេសភាពនៃប្រទេសចិនមានមនុស្សពេញណែន រោងកុនគ្មានកៅអីទំនេរ ហើយទិន្នន័យប្រើប្រាស់ជាច្រើនផ្នែកសុទ្ធតែលើសពីកម្រិតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។  ទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យប្រជាជនចិនសហការរៀបចំធ្វើការស្ទង់ប្រជាមតិតាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិយុគ្គសម័យថ្មីចំពោះអ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកបានបង្ហាញឱ្យឃើញថា ជាង ៩៣.១% នៃអ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពខ្លាំង មានសក្តានុពលខ្លាំងននិងមានកម្លាំងចលករគ្រប់គ្រាន់ដែលនឹងចាក់បញ្ចូលជំនឿចិត្តនិងថាមពលទៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។


 ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិន ការបំបែកកំណត់ត្រាបានក្លាយជាសភាពធម្មតាសម្រាប់សេដ្ឋកិច្ចចិន ។ ការលក់សំបុត្រភាពយន្តក្នុងស្រុកលើសពី ៨ ពាន់លានយាន់ប្រាក់ចិន អ្នកធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន ៤៧៤ លាននាក់ដែលបានកើនឡើង ៣៤.៣ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ការចំណាយសរុបរបស់អ្នកទេសចរណ៍ក្នុងស្រុក មានទឹកប្រាក់ចំនួន ៦៣២៦៨៧លានយាន់ប្រាក់ចិន ដែលកើនឡើង ៧.៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ សូចនាករជាច្រើនបានលើសពីកម្រិតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ស្របនឹងការអនុវត្តគោលនយោបាយលើកសែងទិដ្ឋាការជាបន្តបន្ទាប់ ការធ្វើទេសចរណ៍ក្រៅប្រទេសដ៏ក្តៅគគុកធ្វើឱ្យពិភពលោកចែករំលែកភាគលាភនៃការប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន...ការស្ទង់មតិបានរកឃើញថា ៨០.៣% នៃអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកបានសរសើរភាពរឹងមាំរបស់សេដ្ឋកិច្ចរបស់ប្រទេសចិននិងទំនុកចិត្តពេញលេញលើសមត្ថភាពសេដ្ឋកិច្ចរបស់ចិនក្នុងការទប់ទល់នឹងហានិភ័យដោយសម្គាល់ឃើញថា នេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ។ ៨៥.២% នៃអ្នកផ្តល់បទម្ភាសន៍សម្គាល់ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងរក្សាបានយូរអង្វែងនូវនិន្នាការសន្ទុះនៃការអភិវឌ្ឍដោយល្អប្រសារនិងស្ថិរភាព ។


ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៩០៣០ នាក់មកពីទូទាំងពិភពលោក រួមទាំងអ្នកឆ្លើយតបមកពីប្រទេសអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអូស្ត្រាលី ក៏មានប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា អាហ្រ្វិកខាងត្បូង អាហ្សង់ទីន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ថៃ ឈីលី និងវៀតណាមជាដើម ៕


អ្នកបកប្រែ:王幸
ប្លុកពិសេស