ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចចិនលើកកម្ពស់គុណភាពតាមរយៈ “នវានុវត្តន៍” ហើយពន្លឿនដំណើរការការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការប្តូរកម្លាំងចលករ
2024-02-25 17:30:14cri
Share with:

នៅក្នុងពិព័រណ៍អាកាសចរណ៍សិង្ហបុរីឆ្នាំ២០២៤ យន្តហោះខ្នាតធំC919ដែលផលិតដោយប្រទេសចិនបានបង្ហាញខ្លួនដោយគួរឱ្យភ្ញាក់ផ្អើល ដែលត្រូវបានប្រព័ន្ធសារព័ត៌មានអះអាងថា ជានិមិត្តសញ្ញាសំខាន់មួយទៀតរបស់ “ការផលិតដោយប្រទេសចិន” នៅពីក្រោយ ករណីនេះគឺជាការស្រែកនៃ “ម៉ាស៊ីនដ៏សំខាន់”ដែលពន្លឿនការផ្លាស់ប្តូរនៃកម្លាំង
ចលករសេដ្ឋកិច្ចរបស់ប្រទេសចិន។ការស្ទង់ប្រជាមតិចំពោះអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកដែលបំផុសដោយCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរួមជាមួយនឹងសកលវិទ្យាល័យប្រជាជនជិនតាមរយៈវិជ្ជាស្ថានផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មីបានបង្ហាញថា ៨៧.១%នៃអ្នកផ្តល់បទសម្ភាសន៍បានកោតសរសើរប្រតិបត្តិការរបស់ប្រទេសចិនក្នុងការជំរុញគុណភាពសេដ្ឋកិច្ចតាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ហើយសម្គាល់ថា កម្លាំងបង្កបង្កើនផលថ្មីនឹងអាចជំរុញដំណើរការការធ្វើទំនើបកម្មតាមបែបផែនចិនរបស់ប្រទេសចិនឱ្យកាន់តែល្អនិងកាន់តែលឿន។


ការស្ទង់ប្រជាមតិបានបើកធ្វើចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១១១៨០នាក់នៅទូទាំងពិភពលោក រួមមានអ្នកផ្តល់បទសម្ភាសន៍ដែលមកពីប្រទេសអភិវឌ្ឍន៍ ដូចជា អាមេរិក អង់គ្លេស បារាំង អេស្ប៉ាញនិងអូស្ត្រាលីជាដើម ក៏រួមមានអ្នកផ្តល់បទសម្ភាសន៍ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រេហ្ស៊ីល ថៃ អារ៉ាប៊ីសាអ៊ូតឌី អេហ្ស៊ីបនិងអាហ្វ្រិកខាងត្បូងជាដើម៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស