ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang​នាយករដ្ឋមន្ត្រីចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-02-24 15:22:56cri
Share with:

ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ស្តាប់អំពីរបាយការណ៍ការងារដែលបណ្តាស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដោះស្រាយនូវសំណើរបស់តំណាងប្រជាជនទូទាំងប្រទេសចិននិងសេចក្តីព្រាងនៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិន ដើម្បីសិក្សាស្រាវជ្រាវអំពីគោលនយោបាយនិងវិធានការស្តីពីការខិតខំប្រឹងប្រែង ដើម្បីទាក់ទាញនិងប្រើប្រាស់កាន់តែខ្លាំងនូវទុនវិនិយោគបរទេស ចាត់ចែងការងារបង្ការនិងដោះស្រាយហានិភ័យបំណុលតាមតំបន់ឱ្យល្អថែមមួយកម្រិតទៀត ត្រួតពិនិត្យនិងអនុម័តលើ«មតិយោបល់ស្តីពីការលើកកម្ពស់គុណភាពសេវាកម្មទូទាត់ប្រាក់ និងធ្វើឱ្យការទូទាត់កាន់តែមានភាពងាយស្រួល» «សេចក្តីព្រាងនៃបទប្បញ្ញត្តិស្តីពីការសន្សំប្រើប្រាស់ទឹក» «សេចក្តីព្រាងនៃបទប្បញ្ញត្តិស្តីពីសំណងខាងការការពារបរិស្ថានអេកូឡូស៊ី»និង«សេចក្តីព្រាងនៃបទប្បញ្ញត្តិស្តីពីការអនុវត្តច្បាប់អំពីការការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់សាធារដ្ឋណរដ្ឋប្រជាមានិតចិន»៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស