ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកកម្មរុករកភពព្រះចន្ទដោយផ្ទុកមនុស្សកំពុងដំណើរការដោយមានសណ្តាប់ធ្នាប់
2024-02-24 15:27:07cri
Share with:

    តាមការគ្រោងទុក ប្រទេសចិននឹងសម្រេចនូវការរុករកវិទ្យាសាស្ត្រយានអវកាសផ្ទុកមនុស្សចតលើភពព្រះចន្ទ។ បច្ចុប្បន្ នយានអាវកាស Mengzhou  យានចុះចត Lanyue និងរ៉ុក្កែតដឹកជញ្ជូន Longmarch-10 បានឈានចូលដំណាក់កាលសិក្សាស្រាវជ្រាវនិងបង្កើតរូបរាងដំបូងដោយគ្រប់ជ្រុងជ្រោយហើយ  ការងារគ្រប់ផ្នែកបានដំណើរការដោយរលូន។  បើយោងតាមផែនការជំហានដំបូងស្ដីពីយានអវកាសផ្ទុកមនុស្សចុះចតលើភពព្រះចន្ទដែលប្រកាសដោយការិយាល័យគម្រោងអវកាសដឹកមនុស្សចិន ក្នុងបេសកកម្មយានអវកាសផ្ទុកមនុស្សចុះចតលើភពព្រះចន្ទនាពេលអនាគត នឹងប្រើរ៉ុក្កែតដឹកជញ្ជូន Longmarch-10 ចំនួនពីរគ្រឿងបញ្ជូនយានចុះចត Lanyue និងយានអាវកាស Mengzhou ទៅដល់គន្លងតារាវិថីបម្លាស់ទីភពផែនដីនិងភពព្រះចន្ទ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស