ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យអគ្គលេខាធិការអ.ស.ប.៖ ផែនការក្រោយសង្គ្រាមក្នុងតំបន់ហ្កាហ្សានៃអ៊ីស្រាអែលផ្ទុយពីបំណងអង្គការសហប្រជាជាតិ
2024-02-24 14:18:29cri
Share with:

       ទាក់ទិននឹងផែនការស្តីពីការចាត់ចែងក្រោយសង្គ្រាមក្នុងតំបន់ហ្កាហ្សា ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានដាក់ស្នើជូនចំពោះគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល   អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈតាមម៉ោងក្នុងតំបន់ថា   ផែនការនេះផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជននៅតំបន់ហ្កាហ្សា ក៏ដូចជាផ្ទុយពីបំណងនៃអង្គការសហប្រជាជាតិ។

        លោកបានថ្លែងថា   អង្គការសហប្រជាជាតិទទួលស្គាល់ថា អ៊ីស្រាអែលមានតម្រូវការខាងសន្តិសុខដ៏ស្របច្បាប់ ប៉ុន្តែលោក Guterres   អគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់ជាច្រើនលើកហើយថា  ផែនការណាមួយដែលស្តីពីការសម្រេចនូវសន្តិភាពយូរអង្វែងដែលអាចអនុវត្តជាបន្ត ចាំបាច់ត្រូវស្ថិតក្រោមក្របខណ្ឌនៃ«ផែនការប្រទេសទាំងពីរ»  ដែលមានខ្លឹមសារដូចជា  បញ្ចប់ការដណ្តើមកាន់កាប់ដោយកម្លាំងយោធា និងកសាងប្រទេសប៉ាឡេស្ទីនដ៏ឯករាជ្យទាំងស្រុង  ហើយព្រមទាំងតំបន់ហ្កាហ្សាជាផ្នែកមួយដែលមិនអាចបំបែកបំបាក់បាននៃប៉ាឡេស្ទីនទៀតផង ។  អង្គការសហប្រជាជាតិសូមអំពាវនាវម្តងទៀតឱ្យឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស