ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកនិងប្រទេសលោកខាងលិចប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី រុស្ស៊ីអះអាងថានឹងបន្តគាំពារផលប្រយោជន៍ស្នូលរបស់ខ្លួន
2024-02-24 15:27:59cri
Share with:

      ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២៤ អាមេរិក កាណាដានិងសហភាពអឺរ៉ុបបានប្រកាស ដាក់ទណ្ឌកម្មជុំថ្មីទៅលើរុស្ស៊ី ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិកបានឆ្លើយតបចំពោះករណីនេះនាថ្ងៃដដែលថា ប្រទេសរុស្ស៊ីនឹងបន្តគាំពារផលប្រយោជន៍ស្នូលរបស់ខ្លួន។ លើសពីនេះទៅទៀត ក្រសួងការបរទេសរុស្ស៊ីក៏បានប្រកាសវិធានការឆ្លើយតបចំពោះសហភាពអឺរ៉ុបដែលប្រកាសការដាក់ទណ្ឌកម្មជុំថ្មីផងដែរ។

      ក្នុងបញ្ជីដាក់ទណ្ឌកម្មដែលប្រកាសដោយក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសអាមេរិក មានបុគ្គលនិងតួអង្គពិតសរុបចំនួនជាង ៥០០  ក្នុងវិស័យអង្គការហិរញ្ញវត្ថុ មូលដ្ឋានឧស្សាហកម្មយោធានិងវិស័យផលិតថាមពលជាដើមរបស់រុស្ស៊ី។ នាថ្ងៃដដែល កាណាដាបានប្រកាសដាក់ទណ្ឌកម្មជុំថ្មីទៅលើរុស្ស៊ី បញ្ជីដាក់ទណ្ឌកម្មបូករួមទាំងបុគ្គលចំនួន ១០ នាក់និងតួអង្គពិតចំនួនជាង ១៥០៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស