ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីអាមេរិកលក់អាវុធទៅឱ្យតៃវ៉ាន់
2024-02-24 15:34:30cri
Share with:

អ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្មីៗកន្លងទៅនេះក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសអាមេរិកបានអនុម័តលើផែនការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រស្ដីពីការលក់អាវុធដែលមានតម្លៃប្រហែល ៧៥ លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ។

ទាក់ទិននឹងករណីនេះ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដោយលើកឡើងថា យើងប្រឆាំងយ៉ាងដាច់ខាត់ចំពោះករណីដែលអាមេរិកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ចិន ហើយគោលជំហរនេះគឺម៉ឺងម៉ាត់និងច្បាស់លាស់ ។ មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិកប៉ុងប៉ងជម្រុញធ្វើឱ្យ " តៃវ៉ាន់ឯករាជ្យ"តាមរយៈការលក់អាវុធនិងផ្តល់ជំនួយយោធាដល់តៃវ៉ាន់ ទង្វើនេះបានជ្រៀតជ្រែកយ៉ាងកម្រោលនូវកិច្ចការផ្ទៃក្នុងរបស់ចិននិងបណ្តាលឱ្យមានភាពកាន់តែតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ថែមទៀតផង។

លោក Zhang Xiaogang បានថ្លែងថា យើងដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ បញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់និងទំនាក់ទំនងយោធារវាងអាមេរិកនិងតៃវ៉ាន់ បញ្ឈប់ការបំពាក់អាវុធដល់តៃវ៉ាន់ដោយគ្រប់មធ្យោបាយ បញ្ឈប់ទង្វើបង្កហេតុដែលប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ចិននិងចាត់វិធានការជាក់ស្តែងដើម្បីគាំពារទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពី ធ្វើឱ្យតំបន់ឱ្យមានសន្តិភាពនិងស្ថិរភាព ។ ប្រទេសចិននឹងចាត់វិធានការយ៉ាងដាច់ខាត ដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស