ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ ការប្រើប្រាស់សិទ្ធិវេតូតាមទំនើងចិត្ត អាមេរិកគឺជាភាគីទទួលខុសត្រូវធំបំផុតកចំពោះស្ថានការណ៍ដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា
2024-02-22 14:41:20cri
Share with:

       ថ្ងៃទី២០ខែកុម្ភៈតាមម៉ោងក្នុងតំបន់   អាមេរិកបានបដិសេធជាថ្មីម្តងទៀតចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្ដីពីតំបន់ហ្កាហ្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

       សេចក្តីព្រាងនេះត្រូវបានលើកឡើងដោយប្រទេសអាល់ហ្សេរីក្នុងនាមជាតំណាងរបស់ប្រទេសអារ៉ាប់។    ខ្លឹមសារស្នូលគឺសម្រេចបាននូវការឈប់បាញ់ប្រហារជាបន្ទាន់នៅតំបន់ហ្កាហ្សា  ប្រញាប់ដោះលែងចំណាប់ខ្មាំងទាំងអស់  ធានាបាននូវការអនុញ្ញាតឱ្យសម្ភារៈមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សានិងប្រឆាំងការផ្លាស់ទីដោយបង្ខំ។ នេះមិនត្រឹមតែជាគំនិតឯកភាពរួមរបស់ក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះទេ  ថែមទាំងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិចំពោះការសម្រេចបាននូវការឈប់បាញ់គ្នានិងបញ្ចប់សង្គ្រាមផងដែរ។ ប៉ុន្តែ  អាមេរិកបានប្រើប្រាស់សិទ្ធិវេតូម្តងទៀត។

      ហេតុអ្វីបានជាអាមេរិកបោះឆ្នោតប្រឆាំងដោយឯកតោភាគី? ហេតុផលដែលអាមេរិកបានផ្តល់គឺថា  វាមិនមានអំណោយផលដល់ការចរចាស្តីពីបញ្ហាចំណាប់ខ្មាំងរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលកំពុងដំណើរការ។ អ្នកវិភាគយល់ឃើញថា  ពាក្យសំដីបែបនេះគ្មានទីសំអាងទាល់តែសោះ។ អ្នកគាំទ្រនៃសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះរួមមាន ហ្ស៊កដានី និងអេហ្ស៊ីបជាដើមដែលជាអ្នកសម្របសម្រួលនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ប្រសិនបើត្រូវបានអនុម័ត  វានឹងមានអំណោយផលដល់ការបង្កើតបរិយាកាសសន្ទនារួមនិងបង្កើតឱកាសសំខាន់ដល់ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម។ ជាងនេះទៅទៀត សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ក៏មានអំណោយផល់ដល់ភាគីសម្របសម្រួលនានា ដើម្បីសម្រេចបានជោគជ័យ  ក៏ដូចជាជំរុញឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលសម្រេចបាននូវ"ការផ្លាស់ប្តូរចំណាប់ខ្មាំង"ក្នុងពេលឆាប់ៗផងដែរ។ ដូច្នេះហើយបានជា រដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ   ដែលបូករួមទាំងប្រទេសចិនផងដែលបានសម្តែងការមិនពេញចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះទង្វើប្រើប្រាស់សិទ្ធិវេតូរបស់អាមេរិក។

      តាមពិត   អាមេរិកជាឧក្រិដ្ឋជនក្នុងការប្រើសិទ្ធិវេតូស្រាប់ទៅហើយ។ ចាប់តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីផ្ទុះឡើងនៅខែតុលាឆ្នាំ២០២៣មក  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតសម្រេចចំនួន៨លើកអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមានតែសេចក្តីសម្រេចចិត្ត២ច្បាប់ប៉ុណ្ណោះដែលត្រូវបានអនុម័ត។ ក្នុងដំណើរនេះ   អាមេរិកមិនបានគិតគូរពីអាយុជីវិតរបស់ប្រជាជនស្លូតត្រង់នៅតំបន់ហ្កាហ្សាទេ ហើយបានប្រើប្រាស់សិទ្ធិវេតូម្តងហើយម្តងទៀត ដែលបានក្លាយជាឧបសគ្គធំបំផុតដែលរារាំងការចាត់ប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ។

      តាំងពីដើមមក  អាមេរិកមិនមែនជាអ្នកសម្របសម្រួលដ៏យុត្តិធម៌លើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើយ ប៉ុន្តែតែងតែលម្អៀងទៅម្ខាង។ ពេលថ្មីៗនេះ  អាមេរិកកំពុងដាក់ចេញសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តថ្មីមួយ ។ សេចក្តីព្រាងនេះគ្រាន់តែអំពាវនាវឱ្យអ៊ីស្រាអែល"បញ្ឈប់ជាបណ្តោះអាសន្ន"នូវប្រតិបត្តិការយោធា  តែមិនគ្របដណ្តប់លើខ្លឹមសារសំខាន់ៗ ដូចជាការដកខ្លួនចេញពីតំបន់ហ្កាហ្សា   ការរៀបចំឡើងវិញនូវជំនួយមនុស្សធម៌ និងការចាប់ដំណើការចរចាសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងវិញជាដើម  ម្យ៉ាងទៀតសេចក្តីព្រាងនេះក៏គេចវេះពីទំនួលខុសត្រូវអន្តរជាតិរបស់អាមេរិកនិងអ៊ីស្រាអែលដែលគួរតែរ៉ាប់រងនោះផងដែរ។

     ពេលបច្ចុប្បន្ននេះ   វិបត្តិសមុទ្រក្រហមកាន់តែស្រួចស្រាវ ហើយការប៉ះទង្គិចនៅព្រំដែនលីបង់និងអ៊ីស្រាអែលបានកើតឡើងដោយឥតឈប់ឈរ។ មួយផ្នែក អាមេរិកបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  មួយផ្នែកទៀត  អាមេរិកក៏បានបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលដោយឥតឈប់ឈរផងដែរ ដែលបានជម្រុញឱ្យការប៉ះទង្គិចបានរីករាលដាលនិងឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ។  អាចនិយាយបានថា អាមេរិកគឺជាភាគីទទួលខុសត្រូវធំបំផុតចំពោះស្ថានការណ៍ដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស