ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងផ្តល់កម្លាំងចលករនិងឱកាសថ្មីសម្រាប់ឱ្យប្រជាជនពិភពលោកយល់ដឹងពីប្រទេសចិន
2024-02-11 14:06:14cri
Share with:

   ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងវីយែនបានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាលើកដំបូង  ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនម្តងទៀត  ហើយអគារដែលជាទីសម្គាល់នៃប្រទេសជាច្រើនបានបំភ្លឺពណ៌"ក្រហមប្រទេសចិន"។ល។បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ  បរិយាកាសនៃបុណ្យចូលឆ្នាំថ្មីចិននៅគ្រប់ទីកន្លែងទូទាំងពិភពលោកកាន់តែមានភាពខ្លាំងក្លា។ពី"ឆ្នាំថ្មីប្រទេសចិន"ដល់"ឆ្នាំថ្មីសកល"  បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះបានផ្តល់កម្លាំងចលករនិងឱកាសថ្មីសម្រាប់ឱ្យប្រជាជនពិភពលោកយល់ដឹងពីប្រទេសចិននិងវប្បធម៌ប្រជាជាតិចិន។

      បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ចំណាស់និងសំខាន់បំផុតរបស់ប្រទេសចិន។ វាត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ នេះគឺមានន័យថា ស្ថាប័នអង្គការសហប្រជាជាតិនឹងជៀសវាងពីការបើកធ្វើកិច្ចប្រជុំនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យអ្នកផងទាំងឡាយដកយកបទពិសោធន៍ពីវប្បធម៌ប្រជាជាតិចិន។

      សព្វថ្ងៃនេះ  ពីទីក្រុងញូវយ៉កប្រទេសអាមេរិកទៅដល់ទីក្រុងប៉ារីសប្រទេសបារាំង  ពីទីក្រុងឡាអេប្រទេសហូឡង់ទៅដល់ទីក្រុងម៉ិកស៊ិក  ប្រជាជនប្រហែលមួយភាគប្រាំលើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ផ្សេងៗគ្នា។ការសម្តែងម៉ុងសាយនិងនាគ  ធ្វើនំគាវ  ដើរទិញឥវ៉ាន់  សរសេរពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន   និងរត់តាមផ្លូវដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី។ល។ សកម្មភាពប្រជាប្រិយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានធ្វើឡើងនៅជិត២រយប្រទេសនិងតំបន់។តើហេតុអ្វីបានជាពិធីបុណ្យប្រពៃណីចិនមួយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌សកល?

      អ្នកសង្កេតការណ៍បានលើកឡើងថា   នៅក្នុងវប្បធម៌ប្រជាជាតិចិន គុណតម្លៃស្តីពី"ការចាត់ទុកសន្តិភាពជារឿងសំខាន់បំផុតនិងស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា" ព្រមទាំងទស្សនៈវប្បធម៌ស្តីពី"ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា"ទទួលបានការទទួលស្គាល់ពីប្រជាជនពិភពលោក។បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបន្តវេននិងផ្សព្វផ្សាយទស្សនៈវប្បធម៌ប្រទេសចិននៃសន្តិភាព ភាពសុខដុមរមនានិងភាពចុះសម្រុងគ្នា។ឆ្លងតាមរយៈការដកបទពិសោធន៍ពីសកម្មភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  ប្រជាជនពិភពលោកអាចស្វែងយល់ពីប្រទេសចិនថែមមួយកម្រិតទៀត   ហើយចាប់អារម្មណ៍ថា  វប្បធម៌ប្រជាជាតិចិនគឺបើកចំហ មានភាពបរិយាបន្ននិងច្នៃប្រឌិតថ្មី។

      សូមយក"រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន"ដែលជាពាក្យពេញនិយមរបស់ប្រជាជនក្រៅប្រទេសក្នុងពេលចូលឆ្នាំថ្មីចិនជាឧទាហរណ៍។កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះត្រូវបានផ្សាយផ្ទាល់និងផ្សាយដំណឹងក្នុងពេលដំណាលគ្នាដោយប្រព័ន្ធផ្សព្វផ្សាយចំនួនជាង២១០០នៃប្រទេសនិងតំបន់ចំនួន២០០លើពិភពលោក  ដែលមានអ្នកចូលទស្សនាទំព័រលើសពី៦៤៩លានលើកនិងអ្នកទស្សនាវីដេអូឃ្លីប២១០លានលើក។ ឆ្លងតាមរយៈកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន   ទស្សនិកជនទូទាំងពិភពលោកបានទទួលអារម្មណ៍ពីភាពរស់រវើកយ៉ាងខ្លាំងក្លារបស់សិល្បៈប្រពៃណីប្រទេសចិន។

      ក្នុងវប្បធម៌ប្រពៃណីប្រទេសចិន  សត្វរោងតំណាងឱ្យប្រាជ្ញានិងកម្លាំង។ លោក Daren Tangអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានថ្លែងថា"នៅក្នុងវប្បធម៌ប្រជាជាតិចិន រោងតំណាងឱ្យភាពក្លាហាន ចក្ខុវិស័យវែងឆ្ងាយនិងសមត្ថភាពប្រតិបត្តិ។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសកលជាច្រើនដែលកំពុងជួបប្រទះ  ពួកយើងត្រូវមានចរិតលក្ខណៈដ៏ឆ្នើមទាំងនេះ"។

      បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  មានន័យថា ការចាប់ផ្តើមនៃរដូវផ្ការីកដែលពោរពេញទៅដោយការរំពឹងទុករបស់ប្រជាជនចំពោះការងើបឡើងវិញនិងគ្រប់យ៉ាងផ្លាស់ប្តូរថ្មីនៃអ្វីៗទាំងអស់។  ពិភពលោកទទួលយក"ឆ្នាំថ្មីប្រទេសចិន"ហើយប្រទេសចិនក៏បញ្ជូនភាពសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅពិភពលោកផងដែរ។ មិនថាពួកយើងនៅទីណា  មិនថាមានពណ៌សម្បុរឬពូជសាសន៍អ្វីក៏ដោយ   អ្នកផងទាំងឡាយជួបជុំគ្នាដើម្បីអបអរសាទរពិធីបុណ្យនេះហើយទទួលអារម្មណ៍លើ"ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា"។នេះគឺជាភាពទាក់ទាញនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។គឺគ្មានការកំណត់ព្រំដែន  ពិធីបុណ្យនេះបានក្លាយជាកម្លាំងដ៏សំខាន់ដែលជំរុញពិភពលោកឱ្យឈានទៅរកភាពល្អប្រសើរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស