ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្វីដែលជារបស់ប្រជាជាតិក៏ជារបស់ពិភពលោកដែរ វប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់គឺជាហ្សែនដ៏ខ្លាំងក្លាបំផុតនៃផលិតផលរបស់ចិន
2024-02-07 17:02:05cri
Share with:

    ទន្ទឹមនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងជិតចូលមកដល់ បរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏មាននៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសចំនួនជិត ២០ នៅជុំវិញពិភពលោកបានកំណត់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ប្រជាជនប្រហែល ១ ភាគ ៥ លើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ខុសៗគ្នា ។សកម្មភាពប្រជាប្រិយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានធ្វើឡើងនៅប្រទេសនិងតំបន់ចំនួនជិត ២០០ លើពិភពលោកបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌សកលដែលបាននាំមកនូវភាពសប្បាយរីករាយដល់ប្រជាជននៃបណ្តាប្រទេសនានា ។ យោងតាមទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃក្រុមហ៊ុន Alibaba របស់ចិនបានបង្ហាញឱ្យឃើញថា ផលិតផលដែលមានធាតុ"នាគចិន" ដូចជា អាំងប៉ាវ ក្រដាសបិទលើបង្អួច គំនូរចិននិងពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិនព្រមទាំងផលិតផលនៃម៉ាកយីហាយដែលមានលក្ខណៈពិសេសចិនបាននិងកំពុងលក់ដាច់ខ្លាំងនៅក្នុងប្រទេសជាង ១០០ លើពិភពលោក ។

    ផលិតផលរបស់ចិនបាននិងកំពុងទទួលប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗនៅបរទេស ។ តើ"លេខសម្ងាត់"នៅពីក្រោយនេះជាអ្វី ?

    បើនិយាចំពោះអ្នកប្រើប្រាស់ ផលិតផលដែលមានគុណភាពល្អគឺជាតម្រូវការទីមួយ ។ សូមយករថយន្តដើរដោយថាមពលអគ្គិសនីដែលផលិតដោយប្រទេសចិនធ្វើជាឧទាហរណ៍ ចាប់តាំងពីឈានចូលបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៃឆ្នាំនេះមក ចំនួនអ្នកប្រើប្រាស់របស់អាមេរិកដែលបញ្ជាទិញម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិនពីវេទិកាធុរកិច្ចអេឡិចត្រូនិកបានកើនឡើងយ៉ាងខ្លាំង ។ នៅពីក្រោយប្រជាប្រិយភាពនៃ"ការផលិតដោយប្រទេសចិន"គឺ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានសន្សំទុកជាយូរណាស់មកហើយ ។

    ដោយមកពីសមត្ថភាពសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលបាននិងកំពុងធ្វើការច្នៃប្រឌិតថ្មីដោយឥតឈប់ឈរនិងភាពរស់រវើកក្នុងការសម្របទៅតាមតម្រូវការក្នុងតំបន់ "ការច្នៃប្រឌិតដោយប្រទេសចិន"កំពុងនាំមកនូវបទពិសោធថ្មីប្លែកដល់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ។ នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារគណនេយ្យអន្តរជាតិ Ernst&Young និងគ្រឹះស្ថានប្រទេសចិនបានរួមគ្នាចេញផ្សាយរបាយការណ៍ដោយបញ្ជាក់ថា ប្រទេសចិនគឺជាមូលដ្ឋានផលិតកម្មនិងជាប្រទេសនាំចេញដ៏សំខាន់នៃផលិតផលអេឡិចត្រូនិកនិងសម្ភារៈអគ្គិសនីដែលប្រើប្រាស់ជាប្រចាំថ្ងៃលើទូទាំងពិភពលោកដែលកាន់កាប់ចំណែកលក់ដូរចំនួនលើសពី ២២ ភាគរយក្នុងទីផ្សារសកល ។

    អ្នកប្រើប្រាស់សកលបាននាំគ្នាចំណាយលុយទៅលើផលិតផលរបស់ចិន អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ វាមិនត្រឹមតែជាផលិតផលដែលមានគុណភាពល្អប៉ុណ្ណោះទេ ថែមទាំងក៏មានគុណតម្លៃខាងវប្បធម៌ដែលប្រកបដោយកម្លាំងទាក់ទាញជាពិសេសផងដែរ ។ ពីស្នាដៃសិប្បកម្មនៃបេតិកភណ្ឌវប្បធម៌អរូបី រ៉ូបចិននិងភេសជ្ជៈតែបានលក់ដូរតាមដងផ្លូវនៃក្រៅប្រទេស រហូតដល់តំណាងនៃឧស្សាហកម្មផលិតស្រាដែលជាម៉ាកយីហោចំណាស់ល្បីរបស់ចិនបានដាក់បង្ហាញជាញឹកញាប់ក្នុងវេទិកាជាន់ខ្ពស់អន្តរជាតិ ដូចជា កិច្ចប្រជុំកំពូលប្រទេស G20 និងវេទិកាដាវ៉ូសជាដើម ការបន្តវេនអរិយធម៌ប្រជាជាតិចិនជាង ៥០០០ ឆ្នាំមកហើយបានផ្តល់នូវទីបង្អែកខាងវប្បធម៌សម្រាប់ឱ្យផលិតផលរបស់ចិនបាននិងកំពុងលក់ដាច់ខ្លាំងនៅក្រៅប្រទេស ។ ប្រការនេះក៏បានធ្វើឲ្យជនបរទេសកាន់តែច្រើនឡើងៗមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលរបស់ចិន ។

    បច្ចុប្បន្ននេះ ក្នុងផលិតផលរបស់ចិនជាច្រើនប្រភេទដែលទទួលបានការពេញនិយមពីអ្នកប្រើប្រាស់នៅក្រៅប្រទេស សុទ្ធតែបានអាចមើលឃើញធាតុវប្បធម៌ប្រពៃណីចិន ។ ពីផលិតផលច្នៃប្រឌិតខាងវប្បធម៌អំពីវាំងចាស់និងទីសំណល់វប្បធម៌បុរាណ San xingdui ជាដើមដែលបាននិងកំពុងលក់ដាច់ខ្លាំងនៅបរទេសដល់ការរចនាម៉ូដទាន់សម័យដែលរួមបញ្ចូលធាតុផ្សំ ដូចជានារីបុរាណចិននិងរូបចម្លាក់ទាហាននិងសេះដីឥដ្ឋជាដើម ម៉ាកផលិតផលល្បីៗរបស់ប្រទេសចិនទទួលបានការគាំទ្រជាបន្តបន្ទាប់នៅក្រៅប្រទេស ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមានម៉ាកយីហោចំនួន ៤៨ បានត្រូវដាក់បញ្ចូលទៅក្នុង"ម៉ាកលំដាប់កំពូលទាំង ៥០០ លើពិភពលោក"ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក ។

    អ្វីដែលជារបស់ប្រជាជាតិក៏ជារបស់ពិភពលោកដែរ វប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់គឺជាហ្សែនដ៏ខ្លាំងក្លាបំផុតនៃផលិតផលរបស់ចិន ។ ផលិតផលរបស់ចិនបាននិងកំពុងទទួលប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅបរទេស វាមិនត្រឹមតែបានជំរុញភាពរុងរឿងនៃវិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចនៃពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានៃអរិយធម៌មនុស្សជាតិដែលបាននាំមកនូវកម្លាំងចិនប្រកបដោយភាពវិជ្ជមានដល់ពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស