ថ្ងៃទី២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសស៊្វីសស្តីពី “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅក្រុងហ្សឺណែវ ក្រោមប្រធានបទ “ឆ្លងឆ្នាំថ្មីប្រពៃណីចិន ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន” ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនលើផ្ទៃអន្តរជាតិ និងជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ឥស្សរជនជាង៣០០រូបបានអញ្ជើញចូលរួមសកម្មភាពនេះ។
លោកShenHaixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ឆ្នាំ២០២៤ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើតាមរូបមន្តផ្សព្វផ្សាយ “គំនិត+សិល្បៈ+បច្ចេកទេស” ដើម្បីឱ្យវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់និងអរិយធម៌ទំនើបរួមបញ្ចូលគ្នា និងបង្កើត “ចំណីចក្ខុយប់នៃថ្ងៃដាច់ឆ្នាំខាងវប្បធម៌”ប្រកបដោយបរិយាកាសសប្បាយរីករាយ។
លោកស្រី Tatiana Valovayaអគ្គនាយិកានៃទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវបានលើកឡើងថា អង្គការសហប្រជាជាតិសូមថ្លែងអំណគុណចំពោះបប្រទេសចិនក្នុងការគាំពារដោយរឹងមាំនូវពហុភាគីនិយម លុបបំបាត់ភាពក្រីក្រនិងអត់ឃ្លានគ្រប់ទម្រង់។សូមជូនពរមនុស្សគ្រប់រូបឱ្យមានសុខភាពល្អ ជោគជ័យ និងសុភមង្គលនៅបុណ្យចូលឆ្នាំរោងប្រពៃណីចិន!