ថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ប៉ូស្តិ៍ទីពីរនៃក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍អ៊ីតាលីបានចាក់ផ្សយជាពិសេសនូវវីដេអូផ្សព្វផ្សាយអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបានបកស្រាយពីឆ្នាំថ្មីតាមចន្ទគតិរបស់ប្រទេសចិន។ នេះគឺជាលើកដំបូងហើយដែល វីដេអូផ្សព្វផ្សាយអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាក់ផ្សាយនៅប៉ូស្តិ៍ទូរទស្សន៍ជាតិអ៊ីតាលីជាលើកដំបូង។
កម្មវិធីនេះបានធ្វើបទបង្ហាញចំពោះទស្សនិកជនអំពីបុណ្យឆ្នាំថ្មីចិននិងរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមនិងបរិយាកាសសិរីមង្គលនិងសប្បាយរីករាយក្នុងឱកាសប្រជាជនចិននិងប្រជាជននៃប្រទេសជាច្រើនលើពិភពលោកអបអរទទួលឆ្នាំរោង។ អ្នកសារព័ត៌មាននៃប៉ូស្តិ៍ទូរទស្សន៍ជាតិអ៊ីតាលីបានលើកឡើងថា "សត្វនាគ"តំណាងឱ្យសិរីមង្គល អំណាច មានធូធារនិងសុខភាពមាំមួន រំពឹងថាឆ្នាំរោងអាចនាំមកនូវវិបុលភាពនិងសន្តិភាពដល់មនុស្សគ្រប់គ្នា។
សូមជម្រាបថា ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍អ៊ីតាលីជាស្ថាប័នវិទ្យុនិងទូរទស្សន៍ជាតិចំពោះសាធារណជន ដោយមានបណ្តាញទូរទស្សន៍ទូលាយបំផុតក្នុងអ៊ីតាលី ដែលមានទីស្នាក់ការកណ្ដាលនៅក្រុងរ៉ូម និងមានទស្សនិកជនសរុបចំនួន ៦០ លាននាក់នៅទូទាំងប្រទេសអ៊ីតាលី៕