ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ហ្វីលីពីនប៉ុនប៉ងពង្រីកបញ្ហាទ្វេភាគី មានតែនឹងបំផ្លាញផលប្រយោជន៍យូរអង្វែងរបស់ខ្លួន
2024-02-03 12:13:28cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកបានអះអាងថា លោកមានការព្រួយបារម្ភចំពោះវិវាទអធិបតេយ្យភាពរវាងហ្វីលីពីននិងចិន ។ តាមការផ្សាយដំណឹងជាសាធារណៈឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីននិងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ពីរច្បាប់ ដោយឯកភាពគ្នាក្នុងការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នានិងបង្កើតគណៈកម្មាធិការកងឆ្មាំសមុទ្រចម្រុះ។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ហ្វីលីពីនគឺចង់យកបញ្ហាសន្តិសុខធ្វើជាលេស ក្នុងន័យបង្កើត ក្រុមសម្ព័ន្ធតូចដែលសំដៅចំពោះប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង ដើម្បីដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសចិន ។

ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏បានបង្ករឿងហេតុជាបន្តបន្ទាប់លើបញ្ហាសមុទ្រចិនខាងត្បូងដែរ ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានទម្លាក់សម្ភារៈពីលើអាកាសទៅដល់នាវាចម្បាំងដែល ចតចោលដោយខុសច្បាប់ ហើយចាត់បញ្ជូនមនុស្សសម្រុកចូលថ្មប៉ប្រះទឹកកោះ Huangyan ដោយខុសច្បាប់ ។ ឥឡូវនេះ ហ្វីលីពីនក៏ញុះញង់ឱ្យប្រទេសអាស៊ានផ្សេងទៀតបង្កើត ក្រុមសម្ព័ន្ធតូច ។ តើការធ្វើបែបនេះគឺដើម្បីអ្វីដែរ?

ចាប់ពីឆ្នាំមុនមក សហរដ្ឋអាមេរិកបានពន្លឿនការជំរុញអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបង្កើនការដាក់សម្ពាធនិងទាក់ទាញបញ្ឆោតដោយផលប្រយោជន៍ចំពោះរដ្ឋាភិបាលហ្វីលីពីនអាណត្តិនេះ ។ ទន្ទឹមនឹងនេះ តាមទិន្នន័យនៃអង្គការ Pulse Asiaដែលជាអង្គការស្ទង់ប្រជាមតិរបស់ហ្វីលីពីនបានបង្ហាញឱ្យដឹងថា ប្រជាជនចំនួន៧៣ភាគរយមិនពេញចិត្តចំពោះការគ្រប់គ្រងអតិផរណានៃរដ្ឋាភិបាលហ្វីលីពីនទេ ។ ក្រោមកម្លាំងសម្ពាធបែបនេះ លោក Marcos មានបំណងផ្ទេរទំនាស់ក្នុងស្រុកតាមរយៈការឃោសនាបំប៉ោងពីការគំរាមកំហែងពីខាងក្រៅ ក្នុងន័យពង្រឹងឋានៈកាន់អំណាចរបស់ខ្លួន ។

មួយផ្នែកបង្ករឿងហេតុលើបញ្ហាសមុទ្រចិនខាងត្បូង មួយផ្នែកទៀតប៉ុនប៉ងបង្កើត ក្រុមសម្ព័ន្ធតូច ។ ក្រោមការបញ្ជារបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានប្រើឧបាយកលប្រឆាំងនឹងប្រទេសចិនជាច្រើន ។ 

ក្រៅពីនេះ រដ្ឋាភិបាលហ្វីលីពីនក៏បានប្រញាប់អូសទាញប្រទេសផ្សេងទៀតឱ្យបង្កើនសិទ្ធិបញ្ចេញមតិក្នុងវិស័យ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់គំនិតផ្តួចផ្តើមខុសច្បាប់របស់ខ្លួន ។ កាលពីខែវិចិ្ឆកាឆ្នាំមុន លោក Marcos បានអះអាងថា លោកបានប្រាស្រ័យទាក់ទងជាមួយប្រទេសវៀតណាមនិងម៉ាឡេស៊ីជាដើម ដោយរំពឹងថា នឹងបង្កើតក្រមប្រតិបត្តិដោយឡែកថ្មីអំពីសមុទ្រចិនខាងត្បូង ។ ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនធ្វើអ៊ីចឹង គឺដើម្បីរួមជាមួយប្រទេសផ្សេងទៀតដាក់សម្ពាធទៅលើប្រទេសចិន ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសចិន ។

គោលបំណងរបស់ហ្វីលីពីនគឺច្បាស់លាស់ណាស់ តែទង្វើគឺប្រកបដោយគ្រោះថ្នាក់ តាមពិតទៅ ហ្វីលីពីនបានធ្វើឱ្យបញ្ហាទ្វេភាគីប្រែក្លាយទៅជាបញ្ហាពហុភាគី ។ ជាយូរណាស់មកហើយ ចិននិងប្រទេសអាស៊ានបានស្វែងរកដំណោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាពិគ្រោះពិភាក្សានិងអភិវឌ្ឍន៍ជាមួយគ្នា ហើយប្រកាន់ខ្ជាប់ការស្វែងរកដំណោះស្រាយវិវាទដោយសន្តិវិធីជាមួយសាមីភាគីដោយផ្ទាល់តាមរយៈការពិគ្រោះពិភាក្សាដោយមេត្រីភាព ។ដើម្បីផលប្រយោជន៍របស់ខ្លួននិងប្រទេសក្រៅតំបន់នេះ ហ្វីលីពីនប៉ុនប៉ងបង្កើត ក្រុមសម្ព័ន្ធតូចដែលសំដៅចំពោះប្រទេសចិន នេះមិនត្រឹមតែនាំឱ្យវិវាទមានភាពកាន់តែស្មុគ្រស្មាញនិងមានក្របខណ្ឌកាន់តែធំប៉ុណ្ណោះទេ ថែមទាំងក៏បំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសក្នុងតំបន់នៅកាលពីមុននេះផងដែរ ។

តាំងពីយូរលង់មកហើយ កោះ Huangyan និងថ្មប៉ប្រះទឹក Ren ai គឺជាទឹកដីរបស់ចិន ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ប្រឈមមុខនឹងការបង្ករឿងហេតុម្តងហើយម្តងទៀតរបស់ភាគីហ្វីលីពីន ភាគីចិនបានបង្ហាញពីការអត់ធ្មត់យ៉ាងខ្លាំង ។ ឥឡូវនេះ ហ្វីលីពីនប្រថុយប្រថានម្តងហើយម្តងទៀត ប៉ុនប៉ងធ្វើឱ្យបញ្ហាទ្វេភាគីកាន់តែរីកធំ នេះវាមានតែនឹងបំផ្លាញផលប្រយោជន៍យូរអង្វែងរបស់ខ្លួនទៅវិញ។ បើប្រញាប់ដកដៃជាបន្ទាន់ នៅមិនទាន់ហួសពេលទេ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស