នាយប់ថ្ងៃទី ២ ខែកុម្ភៈ សកម្មភាពទិវាប្រធានបទអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្រោមចំណងជើងថា “កូនចៅជំនាន់ក្រោយរបស់នាគ ជូនពរឆ្នាំរោង” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម។ មន្ត្រីការទូតនៃស្ថានអគ្គកុងស៊ុលចិនប្រចាំ នៅក្រុងឌូបៃ អ្នកទទួលខុសត្រូវនៃសហគ្រាសចិនប្រចាំនៅអេមីរ៉ាត់អារ៉ាប់រួមនិងភ្ញៀវសផ្សេងទៀតសរុបជាងមួយពាន់នាក់បានចូលរួមសកម្មភាពនេះ។
លោក Li Xuhang អគ្គកុងស៊ុលចិនប្រចាំក្រុងឌូបៃបានលើកឡើងថា ឆ្នាំនេះជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ជាខួបគម្រប់ ៤០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអេមីរ៉ាត់អារ៉ាប់រួមផងដែរ។ រំពឹងថាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់យកកាលានុវត្តភាពនេះ ដើម្បីធ្វើឱ្យសកម្មភាពប្រព័ន្ធសារព័ត៌មានមួយចំនួនអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្លាយជា"ម៉ាកយីហោមាស"សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមកនិងការបន្តវេននូវចំណងមិត្តភាពរវាងចិននិង អេមីរ៉ាត់អារ៉ាប់រួម។
លោក Majed Al Suwaidi អគ្គនាយកនៃបុរីប្រព័ន្ធសារព័ត៌មានក្រុងឌូបៃបានថ្លែងថា ការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអេមីរ៉ាត់អារ៉ាប់រួមបានផ្តល់ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដែលផ្តល់ផលប្រយោជន៍ដល់គ្នា រំពឹងថារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអាចធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានាដែលធ្វើការនិងរស់នៅនៅក្រុងឌូបៃចាប់អារម្មណ៍និងឈ្វេងយល់ពីវប្បធម៌ចិន៕