ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៤ វីដេអូផ្សព្វផ្សាយអំពីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះ ក៏បានរៀបចំការសម្តែងFlash Mob ដាក់តាំងបង្ហាញផលិតផលអនុស្សាវរីយ៍នៃរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងការសម្តែងលោតម៉ុងសាយជាដើម ដែលបានទាក់ទាញអ្នកដំណើរអន្តរជាតិជាង១រយនាក់ចូលរួមទស្សនា។
ក្នុងនាមជាភ្ញៀវកិត្តិយសនៃអគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រះនាង Jenna Norodom បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដែលបង្ហាញពីផលិតផលអនុស្សាវរីយ៍នៃរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់អ្នកដំណើរ ហើយធ្វើការអត្ថាធិប្បាយពីវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ព្រះនាង Jenna Norodom បានថ្លែងថា បុណ្យចូលឆ្នាំចិនគឺជាបុណ្យដ៏សំខាន់បំផុតរបស់ប្រទេសចិន នាគគឺជានិមិត្តរូបនៃវប្បធម៌ចិន ព្រះនាងពិតជារីករាយណាស់ដែលបានធ្វើបទបង្ហាញពីកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជូនចំពោះប្រជាពលរដ្ឋកម្ពុជា។ការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្លាស់ប្ដូរជីវភាពប្រជាជនក្នុងតំបន់។ ប្រជាជនអាចយល់ដឹងកាន់តែល្អចំពោះវប្បធម៌ចិនតាមរយៈសកម្មភាពនេះ៕