ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ បានចាប់ផ្តើមសាងសង់
2024-02-02 16:08:31cri
Share with:

      ព្រឹកថ្ងៃទី២ ខែកុម្ភៈ   សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។

       សូមបញ្ជាក់ថា សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ គឺក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មនុស្សនិងធម្មជាតិ--  សង្គមអនាគតដែលអភិវឌ្ឍបៃតង»  ក្នុងគោលបំណងបង្ហាញថា ប្រទេសចិននិងបណ្តាប្រទេសលើពិភពលោក រួមសុខរួមទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្សុលទុកពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរចំពោះកូនចៅជំនាន់ក្រោយ។ សាលប្រទេសចិនមានទំហំប្រហែល ៣៥០០ ម៉ែត្រការ៉េ  ជាសំណង់ឫស្សីពណ៌មាស ដែលផ្នែកខាងក្រៅមានរាងដូចជាសៀវភៅបន្ទះឫស្សីបែបបុរាណចិន   គឺជាសាលពិព័រណ៍បរទេសដែលសាងសង់ដោយខ្លួនឯងមួយដែលមានទំហំធំជាងគេបង្អស់នៃពិព័រណ៍ពិភពលោកលើកនេះ។

       គួរបញ្ជាក់ទៀតថា ពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ នឹងប្រារព្ធធ្វើចាប់ពីខែមេសាដល់ខែតុលាឆ្នាំ២០២៥  តាមការប៉ាន់ប្រមាណប្រទេសនិងតំបន់ចំនួន ១៥០ និងអង្គការអន្តរជាតិចំនួន ២៥នឹងចូលរួមតាំងពិព័រណ៍៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស