ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤»នៃ CMG បានធ្វើសន្និសីទកាសែតបង្ហាញពីខ្លឹមសារកម្មវិធីសម្តែងនិងចំណុចទាក់ទាញនៃគំនិតច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា
2024-02-01 20:25:29cri
Share with:

      ថ្ងៃទី១ ខែកុម្ភៈ  «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (ហៅកាត់ CMG )បានធ្វើសន្និសីទកាសែត ដើម្បីបង្ហាញពីខ្លឹមសារកម្មវិធីសម្តែងសិល្បៈនិងចំណុចទាក់ទាញនៃគំនិតច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។ ឃ្លីបវីដេអូគំនូរជីវចលក្រោមចំណងជើង  « ទស្សនាកម្មវិធី CMG អបអរទទួលឆ្នាំថ្មីឆ្នាំរោង» បានបង្ហោះផ្សាយជាផ្លូវការតាមបណ្តាញអ៊ីនធើណេត។


      គួរបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិតថ្មីខាងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់និងទម្រង់សិល្បៈទំនើបជាចំណុចគួរឱ្យកត់សម្គាល់មួយនៃរាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិនCMG ឆ្នាំនេះ។ លោកស្រីChang Shana ដែលមានវ័យ ៩៣ ឆ្នាំ ជាអ្នកជំនាញសិក្សាស្រាវជ្រាវសិល្បៈ Dunhuang  បានរចនាគំនូរឆ្នាំថ្មីជាពិសេសដើម្បីជូនពរទស្សនិកជនមានសុខភាពមាំមួននិងសម្រេចអ្វីៗដូចបំណងនៅឆ្នាំថ្មី។

       ឆ្នាំនេះ តាមរយៈកញ្ចក់ទូរទស្សន៍ អេក្រង់អេឡិចត្រូចនិកសាធារណៈនិងទូរស័ព្ទដៃសុទ្ធតែអាចចូលរួមទស្សនាកម្មវិធីរាត្រីសមោសរអបអរឆ្នាំថ្មីចិននៃCMG ។ CMG បានខិតខំលើកកម្ពស់គុណភាពនៃការផលិតកម្មវិធីវីដេអូ UHD  ផ្តោតលើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់  ដើម្បីផ្តល់ជូន “ចំណីចក្ខុយប់ដាច់ឆ្នាំចាស់ចិន” ដែលតម្កល់ទុកប្រជាជនជាចម្បង  ការសម្តែងនិងបង្ហាញតាមរយៈបច្ចេកវិទ្យាថ្មីៗទៅកាន់ទស្សនិកជនទូទាំងពិភពលោក។


      នៅវេលាម៉ោង ៨ យប់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ(តាមម៉ោងប៉េកាំង) «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG ) នឹងផ្សាយផ្ទាល់តាមពហុវេទិកា។  ទស្សនិកជនពិភពលោកអាចចូលរួមទស្សនាតាមរយៈកម្មវិធី APPឈ្មោះ yangshipin ខណៈអេក្រង់អេឡិចត្រូនិកសាធារណៈចំនួន ៣០០០ ផ្ទាំងក្នុងក្រុងចំនួន ៧០ ក្រុងនៃ៣៤ប្រទេសលើពិភពលោក ក៏នឹងផ្សាយផ្ទាល់និងផ្សព្វផ្សាយអំពីរាត្រីសមោសរនៃ CMG ផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស