ថ្ងៃទី២៨ខែមករា 《រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤》ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់នូវការហាត់សមលើកទី៣ដោយរលូន។រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះយកចិត្តទុកដាក់លើការក្រេបជញ្ជក់គំនិតនិងកម្លាំងច្នៃប្រឌិតពីធាតុវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ ហើយបង្ហាញពីជំនឿចិត្តនិងការស្វែងរកជីវភាពរស់នៅដ៏បវររបស់ប្រជាជនតាមរយៈចំណុចលំអិត ដើម្បីផ្តល់ការជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រកបដោយភាពកក់ក្តៅជូនជនជាតិចិននៅទូទាំងពិភពលោក។
ការជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏ស្មោះស្ម័គ្រអាចឃើញមាននៅគ្រប់ទីកន្លែងដែលបង្ហាញពីបរិយាកាសជីវភាពរស់យ៉ាងខ្លាំងក្លា និងឆ្លុះបញ្ចាំងពីបំណងប្រាថ្នាក្នុងដួងចិត្តរបស់ប្រជាជនដោយប្រាកដប្រជា។ នៅកន្លែងហាត់សម លោក Ma Huailongប៉ូលីសដែលគេហៅថា"អ្នកការពារក្នុងសហគមន៍"ដែលបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែធរាប់មិនអស់រំភើបចិត្ត ក្មេងស្រីXiaoDoudouដែលគេហៅថាក្មេងស្រីរួសរាយគួរឱ្យស្រឡាញ់ ព្រមនិងលោក Wei Zhongshuaiដែលគេហៅថា"ប្រុសនំក្រៀម"ដែលមានឥរិយាបទសុទិដ្ឋិនិយមនិងវិជ្ជមានបានអង្គុយនៅកៅអីភ្ញៀវ។ ក្រុមសិល្បៈនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងបន្តផ្ញើការអញ្ជើញយ៉ាងកក់ក្តៅទៅកាន់ប្រជាជនសាមញ្ញរាប់ពាន់ម៉ឺននាក់ដែលខិតខំធ្វើការនិងស្វែងរកជីវភាពរស់នៅដ៏ល្អបវរ។ ផ្សព្វផ្សាយភាពកក់ក្តៅដល់ពិភពលោកទាំងមូល "កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន"នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលជាសកម្មភាពពិភពលោកទាំងមូលទស្សនារាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានចាប់ដំណើរការនៅក្រុងញូវយ៉កប្រទេសអាមេរិកកាលពីថ្ងៃទី២៦ខែមករា បន្ទាប់មក នឹងរៀបចំកម្មវិធីពិសេសនៅច្រើនប្រទេសដូចជាស្វ៊ីសនិងកេនយ៉ាជាដើម ដើម្បីធ្វើឱ្យរាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្លាយជានាមប័ណ្ណវប្បធម៌ដែលនាំឱ្យពិភពលោកស្វែងយល់អំពីប្រទេសចិន ហើយប្រជាជនពិពលោក ក៏អាចចែករំលែកភាពទាក់ទាញពិសេសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិនក្នុងបរិយាកាសដ៏សប្បាយរីករាយផងដែរ៕