ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសចិននិងប្រទេស Nauru បញ្ជាក់ម្តងទៀតថា៖ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយគឺជានិន្នាការទូទៅនិងជាភាពចាំបាច់នៃការអភិវឌ្ឍប្រវត្តិសាស្ត្រ
2024-01-26 16:49:05cri
Share with:

    "លើពិភពលោកនេះមានចិនតែមួយគត់ បើនិយាយចំពោះខ្ញុំ គោលការណ៍ចិនតែមួយត្រូវបានទទួលស្គាល់ជាទូទៅ ។" "ទេសភាពសមុទ្ររបស់ប្រទេសNauru គឺ ស្រស់ស្អាតខ្លាំងណាស់ សូមស្វាគមន៍ភ្ញៀវទេសចរចិនឱ្យទស្សនាលេងកម្សាន្ត "។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាជន Nauru ដែលជាប្រទេសកោះប៉ាស៊ីហ្វិកបាននាំគ្នាសម្តែងការស្វាគមន៍ចំពោះប្រទេសចិននិងប្រទេស Nauru ដែលបានស្តារទំនាក់ទំនងការទូតឡើងវិញ ។ នៅពេលមុននេះ សភា Nauru បានអនុម័តដោយសំឡេងឆ្នោតគាំទ្រទាំងស្រុងលើសេចក្តីសម្រេចចិត្តហើយសមាជិកសភាទាំងអស់បានក្រោកឈរឡើងដើម្បីគាំទ្រប្រទេសខ្លួន"ផ្តាច់ទំនាក់ទំនងការទូត"ជាមួយតំបន់តៃវ៉ាន់និងស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ ។ ប្រការទាំងនេះសុទ្ធតែបង្ហាញឱ្យឃើញថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល Nauru បានបង្ហាញពីគោលបំណងរបស់ប្រជាជនប្រទេសខ្លួនដែលសមស្របនឹងផលប្រយោជន៍ជាតិរបស់ប្រទេស Nauru ក៏ដូចជាសម្របទៅតាមនិន្នាការប្រវត្តិសាស្ត្រ ។

    ប្រទេស Nauru បានស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញដោយគ្មានលក្ខខណ្ឌគឺជាការសម្រេចចិត្តខាងការទូតដោយឯករាជ្យម្ចាស់ការ ដែលបានបញ្ជាក់ម្តងទៀតថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិ ។ បន្ទាប់ពីប្រទេសទាំងពីរ ចិននិង Nauru បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការស្តារទំនាក់ទំនងការទូតឡើងវិញកាលពីថ្ងៃទី ២៤ ខែមករា នៅលើពិភពលោក មានប្រទេសចំនួន ១៨៣ បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ ផ្ទុយទៅវិញ អ្វីដែលហៅថា "ប្រទេសសម្ព័ន្ធមិត្ត"របស់អាជ្ញាធរតៃវ៉ាន់សល់ត្រឹមតែ ១២ ប៉ុណ្ណោះ ។ ១៨៣ ធៀបនឹង ១២ នេះគឺជាការគាំទ្រពីប្រជាជននិងជានិន្នាការទូទៅ ។

    ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសចិននិងប្រទេស Nauru បានបំភ្លឺម្តងទៀតនូវសំឡេងរំខានដែលសំដៅចំពោះសេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិ ។ មួយរយៈពេលកន្លងមកនេះ អ្នកនយោបាយអាមេរិកមួយចំនួនមានចេតនាអាក្រក់មួលបង្កាច់សេចក្ដីសម្រេចចិត្តនេះ ហើយអះអាងថា វាមិនពាក់ព័ន្ធដល់បញ្ហាសិទ្ធិតំណាងរបស់តំបន់តៃវ៉ាន់នៅអង្គការសហប្រជាជាតិនោះទេដើម្បីបង្កជាលេសសម្រាប់អាជ្ញាធរតៃវ៉ាន់ក្នុងការពង្រីកនូវអ្វីដែលហៅថា "លំហអន្តរជាតិ" ។ តាមពិតទៅ សេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិបានកំណត់យ៉ាងច្បាស់លាស់ថា នឹងរៀបចំឡើងវិញនូវសិទ្ធិនិងផលប្រយោជន៍ទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិនក្នុងអង្គការសហប្រជាជាតិ ហើយតំណាងខុសច្បាប់របស់តំបន់តៃវ៉ាន់នឹងត្រូវបណ្តេញចេញភ្លាមៗ ។ អាចនិយាយបានថា មិនថា លើវិស័យនយោបាយ ផ្លូវច្បាប់ឬក៏របៀបវារៈក៏ដោយ ក៏សេចក្តីសម្រេចចិត្តនេះសុទ្ធតែបានដោះស្រាយទាំងស្រុងនូវបញ្ហាសិទ្ធិតំណាងនៅអង្គការសហប្រជាជាតិរបស់ប្រទេសចិនដែលបូករួមទាំងតៃវ៉ាន់ផងដែរ ។

    រដ្ឋាភិបាល Nauru បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា យោងតាមសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិ Nauru បានទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ ប្រការនេះបង្ហាញយ៉ាងពេញលេញថា សេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិដែលបញ្ជាក់ពីគោលការណ៍ចិនតែមួយគឺជាច្បាប់អន្តរជាតិ ដែលគ្មានកន្លែងសម្រាប់បកស្រាយពង្វាងអត្ថន័យនិងការយល់ច្រឡំទេ ។

    លើសពីនេះទៅទៀត ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសចិននិងប្រទេស Nauru បានធ្វើឱ្យពិភពលោកឃើញច្បាស់ថែមមួយកម្រិតទៀតថា "តៃវ៉ាន់ឯករាជ្យ"គឺ មានតែផ្លូវទ័ល ។ ចាប់តាំងពីអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់បានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៦ មក មានប្រទេសចំនួន ១០ បានប្រកាស"ផ្តាច់ទំនាក់ទំនងការទូត"ជាមួយតំបន់តៃវ៉ាន់ជាបន្តបន្ទាប់ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស Tuvalu បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលថ្មីៗនេះ ថា តាមការប៉ាន់ប្រមាណ ប្រទេស Tuvalu នឹងគិតពិចារណាឡើងវិញនូវអ្វីដែលហៅថា "ទំនាក់ទំនងការទូត"ជាមួយតំបន់តៃវ៉ាន់ ។

    ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយគឺជានិន្នាការទូទៅនិងជាភាពចាំបាច់នៃការអភិវឌ្ឍប្រវត្តិសាស្ត្រ ។ អាចប៉ាន់ប្រមាណថា "ប្រទេសសម្ព័ន្ធមិត្ត"របស់អាជ្ញាធរតៃវ៉ាន់មួយចំនួនតូចទាំងនោះក៏មុខជានឹងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវដែលសម្របទៅតាមចរន្តប្រវត្តិសាស្រ្ត ក៏ដូចជាសមស្របនឹងផលប្រយោជន៍ផ្ទាល់ខ្លួនជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស