ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​Xi Jinping ៖ពេញចិត្តឬមិនពេញចិត្តអាស្រ័យលើប្រជាជន
2024-01-24 11:32:18cri
Share with:

គួរនិយាយថា ពេញចិត្ត ឬមិនពេញចិត្ត អាស្រ័យទៅលើថាតើប្រជាជនពេញចិត្តឬអត់។ យើងទាំងអស់គ្នានឹងពេញចិត្តជាខ្លាំងនៅពេលដែលគម្រោងមួយចំនួនទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិត្រូវបានបញ្ចប់។"ក្នុងឆ្នាំ១៩៩៥  នៅពេលទទួលបទសម្ភាសន៍ពីប្រព័ន្ធសារព័ត៌មាន ជជែកអំពី"រឿងមួយដែលពេញចិត្តបំផុតនៅក្នុងការងារ"លោកXi Jinpingបាននិយាយបែបនេះ។ ពេលនោះ គម្រោងយុទ្ធសាស្ត្រ"៣៨២០" ដែលចងក្រងឡើងក្រោមការដឹកនាំផ្ទាល់របស់លោកXi Jinpingកំពុងត្រូវបានអនុវត្តយ៉ាងពេញទំហឹងនៅទីក្រុងFuzhou។ឆ្នាំ ១៩៩៤ គោលដៅសំខាន់នៃដំណាក់កាលទីមួយត្រូវបានសម្រេចមុនកាលកំណត់មួយឆ្នាំ។

គម្រោងយុទ្ធសាស្ត្រ"៣៨២០"បង្ហាញពីគោលគំនិតនៃស្តីពី"ទីក្រុងប្រជាជន ដើម្បីប្រជាជន" និងជាការបកស្រាយយ៉ាងរស់រវើកនៃគំនិតអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន។ នៅក្នុងដំណើរការនៃការរៀបចំផែនការនិងសិក្សាគម្រោងយុទ្ធសាស្រ្តនេះ លោក Xi Jinping ថែមទាំងបានអនុវត្តដោយផ្ទាល់ទៀតផង។ ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ លោកបានរកឃើញថា គ្រួសារបីជំនាន់កំពុងរស់នៅយ៉ាងកកកុញនៅលើទូកតូចមួយ ហើយក៏ប្រញាប់បើកកិច្ចប្រជុំនៅទីតាំងនោះភ្លាមៗ ដើម្បីសិក្សាស្វែងរកដំណោះស្រាយ របៀបធ្វើការយ៉ាងម៉ឺងម៉ាត់នេះឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់លោកXi Jinping អំពីសភាពការណ៍រស់នៅរបស់ប្រជាជន។

ចាប់ផ្តើមពីគម្រោងយុទ្ធសាស្ត្រ"៣៨២០" ទីក្រុងFuzhouបានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដោយពេញទំហឹង និងបានកសាងគម្រោងជីវភាពរស់នៅរបស់ប្រជាជនជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យចំណូលរបស់មនុស្សកាន់តែច្រើន និងជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ជាពិសេសចាប់តាំងពីសមាជបក្សលើកទី១៨នៃបក្សកុម្មុយនីស្តចិនមក ទីក្រុងFuzhouបានប្រកាន់ខ្ជាប់នូវការណែនាំរបស់គំនិតសង្គមនិយមមានលក្ខណៈពិសេសចិនរបស់លោកXi Jinping ក្នុងយុគសម័យថ្មី និងខ្លឹមសារនៃគម្រោងយុទ្ធសាស្ត្រ"៣៨២០"ហើយបានបន្តខិតខំប្រឹងប្រែងនិងសម្រេចបាននូវសមិទ្ធផលរយៈពេលវែង ដើម្បីកសាងទីក្រុង Fuzhouឱ្យក្លាយទៅជាទីក្រុងមានសុភមង្គលនិងទទួលបានការគាំទ្រពីប្រជាជន



អ្នកបកប្រែ:张艳萍
ប្លុកពិសេស