ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ការពារបេតិកភណ្ឌវប្បធម៌របស់ទីក្រុងឱ្យបានល្អដូចជាការពារជីវិតរបស់យើង​
2024-01-22 14:18:12cri
Share with:

ថ្ងៃទីខែកក្កដាឆ្នាំ២០២៣នៅប្លុកប្រវត្តិសាស្ត្រនិងវប្បធម៌ Pingjiang ដែលស្ថិតនៅភាគខាងឦសាននៃទីក្រុងបុរាណSuzhou ។ នៅពីមុខផ្ទាំងបង្ហាញនៃ "ផែនទី Pingjiang" ដែលឆ្លាក់កាលពីរាជវង្សសុងខាងត្បូង លោក Xi Jinping បានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់។គាត់បានដើរចូលទៅក្នុងទីក្រុងបុរាណតាមផ្លូវថ្ម។ ច្រើនឆ្នាំបានកន្លងផុតទៅ ការរៀបចំទីក្រុងបុរាណPingjiangសព្វថ្ងៃនេះ មានលក្ខណៈដូចគ្នាទៅនឹងទីក្រុងPingjiangបុរាណនៅក្នុង"ផែនទីPingjiang"កាលពី២ពាន់ឆ្នាំមុន

ក្នុងអំឡុងពេលត្រួតពិនិត្យ លោក Xi Jinping បានថ្លែងថា ប្លុកប្រវត្តិសាស្ត្រ និងវប្បធម៌ Pingjiang គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ការបន្តវេននិងផ្សព្វផ្សាយនូវមរតកវប្បធម៌ប្រពៃណីដ៏ល្អឥតខ្ចោះរបស់ប្រទេសចិននិងពង្រឹងការកសាងអរិយធម៌ខាងស្មារតីសង្គមនិយម។លោកXi Jinpingបានថ្លែងថា យើងមិនត្រឹមតែបន្តវេននូវមរតកម្ភារៈប៉ុណ្ណោះទេ ក៏ត្រូវបន្ដវេន្តនៅក្នុងចិត្តផងដែរ" ដែលបានបង្ហាញពីការយកចិត្តទុដាក់យ៉ាងខ្លាំងរបស់លោកចំពោះការការពារផ្លូវបុរាណនិងទីក្រុងបុរាណ។

លោក Xi Jinping ស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌ ហើយការការពារសំណង់បុរាណ ទីក្រុងបុរាណ និងប្រាសាទបុរាណ គឺជាអ្វីដែលគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។


កាលពីជាង៤០ឆ្នាំមុន លោកXi Jinpingបានចូលកាន់តំណែងនៅស្រុក Zhengdingខេត្តHebeiដែលជាទីកន្លែង"អាចតំណាងឱ្យប្រវត្តិសាស្រ្តខាងស្ថាបត្យកម្មចិន"។គាត់ស្រាវជ្រាវអំពីប្រវត្តិរបស់ស្រុកZhengding ហើយត្រូវបានទាក់ទាញដោយសំណង់បុរាណដ៏សម្បូរបែបរបស់Zhengdingនិងខ្លឹមសារវប្បធម៌យ៉ាងជ្រាលជ្រៅ។

យោងតាមលោកZhang Yinyao ដែលធ្លាប់ធ្វើការនៅការិយាល័យគណៈកម្មការបក្សស្រុកនៅពេលនោះនិយាយថា ក្រៅម៉ោងការងារ លោក Xi Jinping តែងតែចំណាយពេលទៅទស្សនាប្រាសាទបុរាណ វត្តបុរាណ វិមានបុរាណ និងជញ្ជាំងទីក្រុងបុរាណដែលបានកត់ត្រាក្នុងកំណត់ហេតុប្រវត្តិសាស្ត្ររបស់ស្រុក។ លោក Xi Jinping ក៏បានចុះផ្សាយអត្ថបទនៅក្នុងទស្សនាវដ្តី ដើម្បីណែនាំអំពីស្រុកZhengding ហើយបានលើកឡើងពីប្រាសាទ Longxing ជាពិសេសថាថា៖ "ប្រាសាទ Longxingគឺជាមោទនភាពនិងជានិមិត្តរូបនៃទីក្រុងបុរាណ Zhengding" "អ្នកសរសេរអក្សរផ្ចង់បានឱ្យតម្លៃលើចម្លាក់រាជកាលSuiបំផុត។អ្នកដែលប្រឡូកក្នុងវិស័យស្ថាបត្យកម្មគឺចូលចិត្តវិមានម៉ូនីជាងគេ...»។

លោក Xi Jinping មានការសោកស្ដាយជាខ្លាំងពេលបានមើលឃើញថា វត្ថុបុរាណវប្បធម៌ថ្នាក់ជាតិជាច្រើននៅក្នុងស្រុក Zhengding ត្រូវបានខូចខាត។ គាត់បានស្នើបានថវិកាពិសេសសម្រាប់ជួសជុលសំណង់បុរាណនៅស្រុកZhengding ដើម្បីស្ដារនូវរូបរាងប្រវត្តិសាស្ត្រដើមនៃប្រាសាទ Longxing ឡើងវិញ។

“បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌បង្កប់នូវហ្សែននិងសរសៃឈាមរបស់ប្រជាជាតិចិនដែលមិនត្រឹមតែជាកម្មសិទ្ធិរបស់ជំនាន់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្មសិទ្ធិរបស់កូចៅជំនាន់ក្រោយផងដែរ។ លោកប្រធានរដ្ឋចិនដែលជាមនុស្សមានោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយវប្បធម៌ធ្លាប់កត់សម្គាល់ថា បើយើងការពារមិនបានល្អ នោះយើងនឹងក្លាយជាអ្នកទោស មិនគប្បីចំពោះកូនចៅជំនាន់ក្រោយឡើយ។ លោកបានមានប្រសាសន៍ថា៖«ប្រាសាទបុរាណ សំណង់វប្បធម៌និងបេតិកភណ្ឌវប្បធម៌គឺជាផ្នែកមួយនៃជីវិតរបស់ទីក្រុង បើវប្បធម៌ត្រូវបំផ្លាញ មិនថាកសាងទីក្រុងបានល្អបានថ្មីយ៉ាងណាទេ ទីក្រុងនោះក៏ខ្វះនូវថាមពលជីវិតដែរ»។ ការពារបេតិកភណ្ឌវប្បធម៌របស់ទីក្រុឱ្យបានល្អដូចជាការពារជីវិតរបស់យើង







អ្នកបកប្រែ:张艳萍
ប្លុកពិសេស