ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការហាត់សមលើកដំបូងនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់
2024-01-16 15:34:56cri
Share with:

ការហាត់សមលើកដំបូងនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ក្នុងនោះ កម្មវិធីរាំច្រៀង ល្ខោនហ៊ី និងអាយ៉ៃកំប្លែងជាដើមបានរួមបញ្ចូលជាមួយការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនិងការរចនាឆាកសម្តែងដ៏ល្អឆើតជាដើម  បានរំលេចពីប្រសិទ្ធភាពចម្រុះនៃកម្មវិធីរាត្រីសមោសរ ។

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាន់ខ្ជាប់នូវគោលដៅរួមគឺការបង្កបរិយាកាស "សុភមង្គល ភាពរុងរឿង និងសប្បាយរីករាយ"  ដើម្បីផ្សព្វផ្សាយពី "គំនិត + សិល្បៈ + បច្ចេកវិទ្យា" ប្រើប្រាស់កម្មវិធីដែលមានគុណភាពខ្ពស់និងប្រកបដោយភាពច្នៃប្រឌិត និងវិធីសាស្រ្តអន្តរកម្មដើម្បីបង្ហាញពីមនោសញ្ចេតនាពិត ខិតខំប្រឹងប្រែងដើម្បីផ្តល់ជូននូវចំណីចក្ខុបែបវប្បធម៌ដល់ជនជាតិចិននៅទូទាំងពិភពលោកនៅយប់ថ្ងៃដាច់ឆ្នាំ ៕



 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស